ស្រាបៀរ​អង្គរ ផ្ដល់​រង្វាន់​ប័ណ្ណ​ទឹក​ប្រាក់​ទិញ​អីវ៉ាន់​សរុប​ជាង ៥០០០ ដុល្លារ សម្រាប់​អ្នក​រៀបការ

  • 2017-12-01 10:43:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​រង្វាន់​​ទឹកប្រាក់​សុទ្ធ ៤០០០ ដុល្លារ​ចំនួន ១០ រង្វាន់ សម្រាប់​ដំណើរ​កម្សាន្ត​ទៅ​ក្រេប​ទឹក​ឃ្មុំ​នៅ​ក្រៅ​ប្រទេស ស្រាបៀរ​អង្គរ ក៏​នឹង​ផ្ដល់​រង្វាន់​មួយ​ផ្សេង​ទៀត ជា​ប័ណ្ណ​ទិញ​អីវ៉ាន់ ៣៥០ ដុល្លារ​សរុប​មាន ១៥ រង្វាន់ បើ​សិន​អ្នក​យក​ស្រាបៀរ​អង្គរ (Angkor, Angkor Extra Stout) សម្រាប់​ពិធី​មង្គល​ការ។

ការ​ចាប់​ឆ្នោត​ផ្សង​សំណាង នឹង​ធ្វើ​ឡើង​រៀង​រាល់​មួយ​ខែ​ម្ដង ចាប់​ពី​ខែ ធ្នូ ២០១៧ ដល់ ឧសភា ២០១៨ ខណៈ​អ្នក​ឈ្នះ​នឹង​មាន​ផ្សាយ​លើ​ហ្វេសប៊ុក​ផ្ទាល់​ស្រាបៀរ​អង្គរ Angkor Beer។

ដើម្បី​អាចឈ្នះ​រង្វាន់​នេះ អ្នក​រៀបការ​ត្រូវ​ទិញ​ស្រាបៀរ​អង្គរ​ចាប់​ពី ២៥ កេស ក្រុមហ៊ុន​នឹង​ថែម​ជូន ១ កេស សៀវភៅ​កត់​ចំណង​ដៃ ២ ក្បាល ធុង​ទឹក​កក​ចំណុះ ១៨,៩ លីត្រ ឬ​កាបូប Carlsberg ឬTuborg និង​ឆ្នោត​ផ្សង​សំណាង​ ១ សន្លឹក។ បើ​ទិញ​ថែម ១០ កេស​ទៀត នឹង​បាន​សន្លឹក​ឆ្នោត ១ សន្លឹក​បន្ថែម​ទៀត។

អត្ថបទពាក់ព័ន្ធ៖ ត្រូវ​ប៉ាន់​ម៉ាច់​អ្នក​ជិត​ការ! ភេសជ្ជៈ​ប៉ុន្មាន​ប្រភេទ​នេះ កំពុង​ផ្ដល់​រង្វាន់​រាប់​ពាន់​ដុល្លារ ទាំង​អ្នក​ក្រុង ទាំង​អ្នក​ខេត្ត

ក្រៅ​ពី​ស្រាបៀរអង្គរ ស្រាបៀរ Tuborg, Carlsberg និង Guinness ក៏​ផ្ដល់​រង្វាន់​ដូច​គ្នា​នេះ​ផង​ដែរ។ ព័ត៌មាន​បន្ថែម សូម​ចុច​ពង្រីក​រូប​ខាង​ក្រោម ឬ​ទាក់ទង ០១២ ៩៩៦ ៣២២ ឬ ០១៦ ៩៧៩ ២៩៩

អត្ថបទ៖ សុផាត

អត្ថបទពេញនិយម
អត្ថបទថ្មី