ដឹងទេ អ្នកក៏អាចប្រើ Exposure រយៈពេលខ្លីថតរូបផ្លូវថ្នល់ពេលយប់បានល្អដែរ​

  • 2017-12-03 06:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​អ្នក​ឃើញ​នូវ​រូបភាព​ទិដ្ឋភាព​ពេល​យប់​នៃ​ផ្លូវ​ធំ​ក្នុង​ក្រុង​ ពេញ​ទៅ​ដោយ​ពន្លឺ​ឆ្នូត​បាន​ពី​រថយន្ត​ឆ្លង​កាត់​ អ្នក​អាច​ស្មាន​បាន​ថា​ប្រើ​នូវ​ Exposure រយៈពេល​វែង​ខ្លាំង​ តែ​មិនមែន​គ្រប់ពេល​នោះ​ទេ​ ការ​ប្រើ​កំណែ​ថ្មី​អាច​ផ្តល់​នូវ​រូបភាព​ល្អ​ប្រសើរ​ជាង​នេះ​បាន​។

សម្រាប់​ការ​បង្ហាញ​ពន្លឺ​ឆ្នូត​លេច​ឡើង​បែប​នេះ​ អ្នក​ត្រូវការ​ផ្ទៃ​ខាងក្រោយ​ងងឹត​ ដោយ​ការ​ថតរូប​ពេល​យប់​ តែ​កំឡុង​ពេល​យប់​ ឬ​ងងឹត​ខ្លាំង​ អាច​មាន​រថយន្ត​ចរាចរណ៍​មិន​សូវ​ច្រើន​ ដែល​ត្រូវ​ចំណាយ​ពេល​រង់ចាំ​ ឬ​ជ្រើសរើស​ផ្លូវ​ធំ​ផ្សេង​មាន​ចរាចរណ៍​ច្រើន​ជាង​ ប៉ុន្តែ​អ្នក​អាច​ប្រើ​អញ្ចេះ​វិញ​ ជំនួស​ឲ្យ​ការ​ប្រើ​រូបភាព​មួយ​មាន​ Exposure រយៈពេល​វែង​ អ្នក​អាច​ប្រើ​រូបភាព​ច្រើន​មាន​ Exposure រយៈពេល​ខ្លី​ បន្ទាប់​មក​រួម​បញ្ចូល​គ្នា​។

អ្នក​អាច​ប្រើ​ Exposure រយៈពេល​ខ្លី​ សម្រាប់​រូបភាព​អ្នក​ពី​ ១០ ទៅ​ ៣០វិនាទី​ ហើយ​មាន​ភាព​ងាយស្រួល​ជាង​ប្រើ​ Exposure រយៈពេល​ ១៥នាទី​ក្រោម​ហេតុផល​មួយ​ចំនួន​ដូចជា​៖

  • ងាយស្រួល​ស្វែងរក​កម្រិត​ពន្លឺ​សរុប​របស់​ទិដ្ឋភាព​។ អ្នក​អាច​ថតរូប​ប្រើ​ Exposure រយៈពេល​ ៣០វិនាទី​ ហើយ​អាច​កែប្រែ​ Aperture បាន​រហ័ស​ ពេល​ត្រូវការ​។ សម្រាប់​ការ​កែប្រែ​ Exposure រយៈពេល​ ១៥នាទី​មាន​ការ​ពិបាក​បន្តិច​។
  • ដោយ​អាស្រ័យ​លើ​ស្ថានភាព​កម្រិត​ចរាចរណ៍​ អ្នក​ប្រហែល​ជា​អាច​ចាប់​យក​រូបភាព​រថយន្ត​មួយៗ​ រួច​ប្រើ​តែ​រូប​មួយ​ណា​សាក​សម​។ អ្នក​អាច​ដក​ចេញ​នូវ​រថយន្ត​ដែល​បាន​ប្តូរ​ផ្លូវ​កំឡុង​ពេល​ថត​ ដែល​អាច​បង្កើត​ជា​បន្ទាត់​ដាច់ៗ​បាន​។
  • ពេល​រថយន្ត​មិន​អាច​ញែក​ពី​គ្នា​បាន​ អ្នក​អាច​មាន​ជម្រើស​លុប​នូវ​ផ្នែក​ណា​មួយ​អ្នក​មិន​ចង់​បាន​នៃ​រូបភាព​ថត​រួច​។

ការ​ថត​មាន​ភាព​នឹង​ល្អ​

រូបមន្ត​ទូទៅ​សម្រាប់​ការ​ថតរូប​ប្រើ​នូវ​ Exposure រយៈពេល​វែង  អ្នក​គួរ​ដាក់​កាមេរ៉ា​លើ​ Tripod មាន​លំនឹង​ល្អ​សម​នឹង​ទម្ងន់​កាមេរ៉ា​ រួច​ធ្វើ​ការ​ថត​ដោយ​មិន​ឲ្យ​រង្គើ​ដោយ​អាច​ប្រើ​ Remote trigger។ ប្រសិនបើ​អ្នក​ប្រើ​កាមេរ៉ា​ DSLR អ្នក​អាច​បើក​ដំណើរការ​នូវ​មុខងារ​ Mirror lock-up ដើម្បី​កាត់បន្ថយ​ភាព​ញ័រ​។ បន្ទាប់មក​ អ្នក​អាច​ចាប់ផ្តើម​ថត​រថយន្ត​ ហើយ​ប្រើ​នូវ​រយៈពេល​ Exposure មួយ​សាក​សម​។

អ្នក​អាច​រក្សា​នូវ​រយៈពេល​ Exposure ដូច​គ្នា​រាល់​ដង​ ពេល​ថត​ ឬ​ខុសគ្នា​បាន​ តែ​អ្នក​គួរ​ទូទាត់​សង​សម្រាប់​ Exposure ដែល​ផ្លាស់ប្ដូរ​ ដោយ​ការ​កែប្រែ​ Aperture ដើម្បី​រក្សា​រាល់​ការ​ថត​មាន​នូវ​កម្រិត​ពន្លឺ​ដូចគ្នា​។ រយៈពេល​ Exposure អ្នក​ត្រូវ​ការ​អាស្រ័យ​លើ​ទិដ្ឋភាព​ជាក់ស្តែង​ ជា​រួម​អ្នក​គួរ​ប្រើ​រយៈពេល​ Exposure វែង​គ្រប់គ្រាន់​ក្នុង​ការ​ចាប់​យក​ទិដ្ឋភាព​ទាំងស្រុង​នៃ​ចលនា​រថយន្ត​មួយ​ ហើយ​ប្រើ​រយៈពេល​ Exposure ខ្លី​ល្មម​ចាប់​យក​រូបភាព​ពេល​រថយន្ត​បន្ទាប់​មក​។ ពិត​ណាស់​ ប្រសិនបើ​រថយន្ត​មិន​មក​ម្តង​មួយៗ​នោះ​ទេ ​អាច​នឹង​មាន​បញ្ហា​ខ្លះ​ ដូច្នេះ​អ្នក​ត្រូវ​ធ្វើ​ការ​សម្របសម្រួល​ក្នុង​កម្មវិធី​កាត់​ត​។ អ្នក​អាច​ប្រើ​កម្មវិធី​កាត់ត​ ដូចជា​ Adobe Photoshop ឬ Zoner Photo Studio ឬ​កម្មវិធី​ផ្សេងៗ​ តែ​ត្រង់​ចំនុច​នេះ​ យើង​នឹង​បង្ហាញ​ជាមួយ​កម្មវិធី​ Zoner Photo Studio។

ការ​កាត់ត

ប្រសិនបើ​អ្នក​មាន​រូបភាព​ច្រើន​ អ្នក​អាច​ជ្រើសរើស​មួយ​ចំនួន​ អ្នក​ត្រូវការ​ ហើយ​លុប​ ឬ​ទុក​ចោល​រូប​នៅ​សល់​។

អ្នក​អាចបន្ថែម​រូបភាព​មួយ​ពី​លើ​រូបភាព​ខាងលើ​នេះ​ ដោយ​ចុច​ប៊ូតុង​ Add Layer នៅ​ត្រង់​ផ្នែក​ Layers នៅ​ Panel ខាង​ស្តាំ​ រួច​អ្នក​កំណត់​ Layer-blending Mode ទៅ​ជា​ Lighten ដែល​ប្រៀបធៀប​នូវ​ Layer ជាមួយ​នឹង​អ្វី​នៅ​ពី​ក្រោម​វា​ ហើយ​បង្ហាញ​តែ​ Pixels ភ្លឺ​បំផុត​។  ដូច្នេះ​ លទ្ធផល​នឹង​ប្រសើរ​ឡើង​ ដោយ​ពន្លឺ​ឆ្នូត​ក្នុង​រូបភាព​លាយ​ចូលគ្នា​នោះ​នៅ​រក្សា​គុណភាព​បាន​ល្អ​។

ប្រើ​តែ​ផ្នែក​ខ្លះ​នៃ​រូបភាព

ប្រសិនបើ​រូបភាព​មាន​នូវ​ពន្លឺ​ឆ្នូត​ ឬ​លក្ខណៈ​ផ្សេង​ទៀត​បង្ហាញ​មក​មិន​បាន​ល្អ​ អ្នក​អាច​បញ្ចូល​រូបភាព​ក្នុង​ Layer ដូច​បង្ហាញ​ខាងលើ​ដែរ​ រួច​ជ្រើសរើស​ចំនុច​មិន​ចង់​បាន​លើ​រូបភាព ហើយ​លុប​ចោល ​ដោយ​ប្រើ​ Selection Brush (Shift + Q) ហើយ​ចុច​ Delete key។ អ្នក​អាច​កំណត់​តម្លៃ​ក្នុង​ Selection Brush តាម​តម្រូវ​ការ​។ អ្នកនឹងទទួលបានរូបភាពមានលក្ខណៈល្អប្រសើរ។

ការ​បន្ថែម​លក្ខណៈ​ឲ្យ​ប្រសើរ​ជាង​មុន

ក្រោយ​រូបភាព​បញ្ចូល​គ្នា​ អ្នក​អាច​ទទួល​បាន​ទិដ្ឋភាព​ផ្លូវ​មាន​រថយន្ត​មួយ​ចំនួន​ចរាចរណ៍​។ អ្នក​អាច​ប្រើ​ Healing Brush (J) និង​ Clone Stamp (S) ដើម្បី​លុប​នូវ​ធាតុ​រំខាន​ដូចជា​ ខ្សែ​លើ​ផ្លូវ​ ឬ​ផ្ទាំង​ពាណិជ្ជកម្ម​លើ​ដង​ផ្លូវ​ក្នុង​ទិដ្ឋភាព​បាន​ ដោយ​ឲ្យ​វា​មាន​ភាព​ស្រទន់​ពណ៌​លឿង​៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

ប្រភព៖ Learn Zoner   ប្រែ​សម្រួល៖ ប៊ុនធឿន