គ្រូ​អង់គ្លេស​​​មិន​ខ្លាច​​​បែលហ្សិក តែ​បារម្ភ​ ប៉ាណាម៉ា​ និង​ទុយណេស៊ី

  • 2017-12-02 02:41:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ស្ថិត​នៅ​ក្នុង​ពូល​ G ជាមួយ​បែលហ្សិក​, ប៉ាណាម៉ា​ និង​ទុយណេស៊ី​ សម្រាប់​ការ​ប្រកួត​ FIFA World Cup ឆ្នាំ​ក្រោយ​នៅ​ប្រទេស​រុស្ស៊ី។

Southgate

ជើង​ឯក​ពាន​រង្វាន់​ពិភពលោក​១​សម័យ​កាល​នឹង​ចាប់​ផ្ដើម​ការ​ប្រកួត​ទល់​នឹង​ទុយណេស៊ី នៅ​ថ្ងៃ​ច័ន្ទ​ ទី​១៨​ ខែ​មិថុនា ឆ្នាំ​២០១៨ រួច​បន្ត​ប៉ះ​ក្រុម​ប៉ាណាម៉ា​ ​ថ្ងៃ២៤​ មិថុនា​ និង​ចុងក្រោយ​ប៉ះ​ជើង​ខ្លាំង​បែលហ្សិក​ នៅ​៤​ថ្ងៃ​បន្ទាប់។ ​

ពាក់​ព័ន្ធ​នឹង​ការ​ប្រកួត​ខាង​លើ​គ្រូ​បង្វឹក​អង់គ្លេស​ Gareth Southgate បាន​បង្ហាញ​ទំនុក​ចិត្ត​ខ្ពស់​ក្នុង​ការ​លេង​ទល់​នឹង​បែលហ្សិក​ដោយ​សារ​កីឡាករ​ជម្រើស​ជាតិ​ភាគច្រើន​របស់​ពួកគេ​កំពុង​លេង​នៅ Premier League ដូច្នេះ​ងាយស្រួល​សម្រាប់​លោក​ដើម្បី​អង្កេត​មើល​ជើង​ និង​ទម្រង់​លេង។

យ៉ាង​ណា​បុរស​វ័យ​៤៧​ឆ្នាំ​បារម្ភ​ចំពោះ​ជើង​កីឡាករ​ ប៉ាណាម៉ា​ និង​ទុយណេស៊ី​ដោយ​សារ​លោក​មិន​សូវ​បាន​តាម​ដាន​ក្រុម​ទាំង​នោះ។ "ខ្ញុំ​នឹង​សិក្សា​បន្ថែម​លើ​ក្រុម​ទុយណេស៊ី​ និង​ប៉ាណាម៉ា​ ​ព្រោះ​ពួកគេ​ហាក់​នៅ​ឆ្ងាយ​ពី​ការ​អង្កេត។ ចំពោះ​បែលហ្សិក​គឺ​យើង​ដឹង​គ្រប់​យ៉ាង​ពី​ពួកគេ​ ព្រោះ​​កីឡាករ​បែលហ្សិក​ជា​ច្រើន​កំពុង​លេង​នៅ​លីគ​អង់គ្លេស"៕

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទពេញនិយម