អស់​ទាស់​ដាច់​ឆ្នាំ​នេះ! Toyota លែង​មែន​ទែន បញ្ចុះ​តម្លៃ​ដល់ ៣០%

  • 2017-12-02 12:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota (ខេម​បូឌា) បាន​រៀបចំ​កម្មវិធី​បញ្ចុះ​តម្លៃ​ពិសេស​ចាប់​ពី ១០-៣០% ចំពោះ​សេវាកម្ម​ថែទាំ ជួសជុល​ទូទៅ និង​ប្ដូរ​គ្រឿងបន្លាស់ ចាប់ពី​ថ្ងៃ​ទី​២៣ វិច្ឆិកា ២០១៧ ដល់ ២៨ កុម្ភៈ ២០១៨ ដើម្បី​អបអរ​សាទរ​ដំណាច់​ឆ្នាំ ព្រម​ទាំង​អរគុណ​ដល់​អតិថិជន​ដែល​គាំទ្រ។

លោក ដោ ទិវា អ្នក​គ្រប់​គ្រង​ផ្នែក​សេវាកម្ម​អតិថិជន Toyota (ខេម​បូឌា) បាន​និយាយ​ថា៖ "ប្រូម៉ូសិន​លើក​នេះ​ច្រើន​ជាង​សព្វដង​រហូត​ដល់ ៣០% ហើយ​នៅ​ទូទាំង​ប្រទេស​ទៀត ព្រោះ​ដើម្បី​អបអរ​ឆ្លង​ឆ្នាំ​ផង ហើយ​ក៏​ឆ្លៀត​អរគុណ​អតិថិជន​ផង ដែល​គាំទ្រ​រហូត​មក"។

យានដ្ឋាន​ដែល​មាន​អាជ្ញាប័ណ្ណ​ទទួល​ស្គាល់​ពី​រោងចក្រ​ផលិត​រថយន្ត Toyota និង​រដ្ឋាភិបាល​កម្ពុជា​មួយ​នេះ នឹង​បើក​ប្រូម៉ូសិន​សម្រាប់​អ្នក​កំពុង​ប្រើប្រាស់​ឡាន Lexus និង Toyota ទាំងអស់ ដោយ​មិន​កំណត់​ម៉ូដែល ឆ្នាំ ឬ​ទិញ​ពី​ហាង​ខាងក្រៅ​នោះ​ឡើយ។

អ្នក​គ្រប់​គ្រង​ផ្នែក​សេវាកម្ម​អតិថិជន​រូប​នេះ អះអាង​ថា​៖ "រថយន្ត​ដែល​ជួសជុល​នៅ​ក្រុមហ៊ុន មិនបាច់​បារម្ភ​រឿង​ខូច ឬក៏​មាន​បញ្ហា​កើតឡើង​កន្លែង​ដដែលៗ​ឡើយ ព្រោះ​យើង​មាន​ជាង និង​អ្នក​បច្ចេកទេស​ផ្នែក​រថយន្ត​ដែល​ទទួល​ការ​បណ្ដុះ​បណ្ដាល​ពី​រោងចក្រ Toyota ជប៉ុន​ផ្ទាល់ ជាមួយ​នឹង​ឧបករណ៍​ទំនើប"។

ព័ត៌មាន​បន្ថែម សូម​ទាក់ទង៖

អត្ថបទ៖ វិទូ