Pogba ប្រាប់​ Spurs ថា Dele Alli កំពុង​មាន​ទីផ្សារ ហើយ​បើ​លក់​​បាន​ថ្លៃ​មិន​ស្ទើរ

  • 2017-12-02 06:35:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pogba ជឿជាក់ថាតម្លៃរបស់ Alli កំពុងតែកើនឡើងហើយនឹងបន្តកើនឡើងទៀត ដូច​ដែល​ទម្រង់​លេង​របស់​​ខ្សែ​បម្រើ​ Tottenham កំពុង​ធ្វើ​ឲ្យ​ក្លឹប​ធំៗ​នៅ​អឺរ៉ុប​មាន​ការភ្ញាក់ផ្អើល។ នេះ​បើ​តាម The Sun ចុះ​ផ្សាយ​​​ម្សិលមិញ។

Pogba បាន​ចូលរួម​ជាមួយ​ក្រុម Man Utd តម្លៃ​៨៩​លាន​ផោន​ កាល​ពី​ឆ្នាំ​២០១៦ ជា​តម្លៃ​បំបែក​ឯកកត្តកម្ម​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិ​កីឡា​ករ​បាល់ទាត់​នា​សម័យ​នោះ។

"ខ្ញុំ​គិត​ថា​គេ [Alli] មាន​តម្លៃ​ជាង ១០០ លាន​ផោន​ ពីព្រោះ អ្នក​ឃើញ​ហើយ​ទម្រង់​លេង​របស់​គាត់។ គាត់​មាន​ទេពកោសល្យ​ ហើយ​នៅ​ក្មេង​ទៀត"។ តារា​ឆ្នើម​ Paul Pogbaរបស់ Man Utd បាន​និយាយ។

​​កីឡាករ Dele Alli វ័យ ២១ ឆ្នាំ សញ្ជាតិ​អង់គ្លេស​កាន់​តែ​ទទួល​បាន​ការ​ចាប់អារម្មណ៍​កាន់​តែ​ខ្លាំង​បន្ទាប់​ពី​ជួយ​ក្រុម​មាន់​ខ្នាយ​មាស Tottenham បំបាក់​ Real Madrid ៣-១ ក្នុង​ក្របខ័ណ្ឌ​បាល់ទាត់​កំពូល​អឺរ៉ុប Champions League កាល​ពី​ដើម​ខែ​វិច្ឆិកា។

Alli ផ្ទេរ​​មក Spurs ក្នុងឆ្នាំ ២០១៥ តម្លៃ ៥ លាន​ផោន ពី​ក្លឹប ​MK Dons ដែល​នៅ​ក្របខ័ណ្ឌ​លីគ​ទី២​របស់​អង់គ្លេស ហើយ​បើ​តម្លៃ​ខ្លួន Alli បាន​លើស​ពី​១០០​លាន​ផោន​ដូច Pogba ថា​មែន នោះ​បាន​ន័យ​ថា​តម្លៃ​ខ្លួន​របស់​គេ​កើនឡើង​ដល់​ទៅ​ជាង​២០​ដង​ក្នុង​រយៈ​ពេល​២​ឆ្នាំ។

ប្រភព៖ The Sun   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម