Ronaldo គឺ​ជា​គ្រោះ​ថ្នាក់​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​

  • 2017-12-02 08:11:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លទ្ធផល​ចាប់​ឆ្នោត​វគ្គ​ចែក​ពូល​នៅ​ World Cup បាន​រក​ឃើញ​ពូល​របស់​ក្រុម​ទាំង​៣២​ហើយ​ ក្នុង​នោះ​អេស្ប៉ាញ​ស្ថិត​នៅ​ក្នុង​ពូល​មិន​ងាយ​ស្រួល​ប៉ុន្មាន​ទេ។

ក្រុម​ជើង​ឯក​ពិភពលោក​ឆ្នាំ​២០១០​ស្ថិត​នៅ​ពូល​ជាមួយ​ប្រទេស​ក្បែរ​ខាង​ព័រទុយហ្គាល់​ដែល​ជា​ជើង​ឯក​ទ្វីប​អឺរ៉ុប​។ ក្រៅពី​ព័រទុយហ្គាល់​ អេស្ប៉ាញ​ត្រូវ​ប្រឈម​មុខ​ជាមួយ​នឹង​ជើង​ខ្លាំង​អាស៊ី​គឺ​ប្រទេស​អ៊ីរ៉ង់​ និង​ម៉ារ៉ុក​មក​ពី​អាហ្វ្រិក​។​

យ៉ាង​ណា​ប្រទេស​ពីរ​ចុង​ក្រោយ​មិន​មែន​ជា​អ្វី​ដែល​អេស្ប៉ាញ​ញញើត​ទេ​ ពោល​គឺ​ពួកគេ​ខ្លាច​រអា​តែ​ព័រទុយហ្គាល់​មួយ​ប៉ុណ្ណោះ។ ព័រទុយហ្គាល់​ដឹកនាំ​ដោយ​ប្រធាន​ក្រុម Cristiano Ronaldo ជា​កំពូល​ Super star ក្នុង​ពិភព​បាល់ទាត់​ និង​មាន​បទ​ពិសោធន៍​ជោកជាំ​ជាមួយ​បាល់ទាត់​អេស្ប៉ាញ​ដោយ​សារ​គេ​កំពុង​លេង​នៅ​ក្របខ័ណ្ឌ La Liga ជាមួយ​ Real Madrid។

ក្រៅ​ពី​តារា​ឆ្នើម​វ័យ​៣២​ឆ្នាំ​ ក្រុម​រហស្សនាម​ថា​ A Selecção មាន​កីឡាករ​ជា​ច្រើន​ទៀត​ដែល​ពោរពេញ​ដោយ​សមត្ថភាព​មាន​ដូចជា Pepe, Bernardo Silva, Goncalo Guedes និង​ Andre Silva។ អេស្ប៉ាញ​ធ្លាប់​ប៉ះ​ ព័រទុយហ្គាល់​នៅ World Cup ចុងក្រោយ​ក្នុង​ឆ្នាំ​២០១០​ដោយ​យក​ឈ្នះ​១​ទល់​នឹង​០ ហើយ​ក៏​ជា​ឆ្នាំ​ដែល​ពួក​គេ​គ្រោង​ជើង​ឯក​ពិភព​លោក​ផង​ដែរ៕

ប្រភព៖ Marca   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទពេញនិយម