ជើង​ឯក​ E-Sports ​វគ្គ​៨​ក្រុម​ចាប់​ផ្តើម​ព្រឹក​កាន់​តែ​ខ្លាំង​ប៉ះ​ខ្លាំង​

  • 2017-12-03 01:12:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​​កីឡា​អេឡិចត្រូនិក​ជ្រើស​រើស​ឯក​ជាតិ​ឆ្នាំ​២០១៧​​ឈាន​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​​ហើយ​ថ្ងៃ​អាទិត្យ​​ទី​៣ ធ្នូ​នេះ​ បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​សន្សំ​ពិន្ទុ​ពេញ​មួយ​ថ្ងៃ​កាល​ពី​ម្សិល​មិញ។

វគ្គ​វិញ្ញាសា AK2 វគ្គ​​៨​ក្រុម​ចុង​ក្រោម

  • Never Care vs Innocent

  • The 5Me vs Secret

  • Successful vs Infinity

  • Yong Boyz vs King Attack

វគ្គ​វិញ្ញាសា Dota 2 វគ្គ​​2​ក្រុម​ចុង​ក្រោម

  • The Hord vs I.Q

  • Glory vs Dangerous

វគ្គ​៨​ក្រុម​លើ​វិញ្ញាសា AK 2
វគ្គ​៤​ក្រុម លើ​វិញ្ញាសា Dota 2

អ្វី​ដែល​កាន់​តែ​ពិសេស វគ្គ​ផ្តាច់​ព្រ័ត្រ​ល្ងាច​នេះ នឹង​ផ្សាយ​ផ្ទាល់​ដោយ​ទូរទស្សន៍ MYTV

ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​(E-Sports)​ប្រចាំ​ឆ្នាំ​២០១៧​​នឹង​ធ្វើ​នៅ​សាលា​តិចណូ​ ថ្ងៃ​សៅរ៍-អាទិត្យ​ ទី​២-៣ ខែ​ធ្នូ​នេះ។ បង​ប្អូន​អ្នក​គាំទ្រ​របស់​ក្រុម​នីមួយ​ៗ​អាច​ចូល​រួម​ទស្សនា​ដោយ​សេរី​ និង​សប្បាយ​រីករាយ​ជា​មួយ​កម្មវិធី​កម្សាន្ត​ជា​ច្រើន​ទៀត។ ព្រឹត្តិការណ៍​​ឆ្នាំ​នេះ​​រៀប​ចំ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា និង​គាំទ្រ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ព្រម​ទាំង​ចូល​រួម​ឧបត្ថម្ភ​ដោយ​កុំព្យូទ័រ​ ASUS ROG, ភេសជ្ជៈ Mountain Dew និង​ទូរទស្សន៍ MYTV ៕

អត្ថបទ៖ ហេង សុធារិទ្ធិ