​Man Utd ​ឈ្នះ Arsenal ​ប៉ុណ្ណឹង​ហើយ ​តែ Jose Mourinho ​មិន​សប្បាយ​ចិត្ត​ទេ

  • 2017-12-03 01:52:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បិសាច​ក្រហម Manchester United ​បាន​យក​ឈ្នះ​លើ​ក្រុម Arsenal ​ក្នុង​លទ្ធផល ៣-១ ​នៃ​ការ​ប្រកួត​ English Premier League ​កាល​ពី​យប់មិញ​នេះ។

Jesse Lingard ​ជា​អ្នក​ធ្វើ​បាន​ល្អ​ជាង​គេ រក​បាន​២​គ្រាប់​ម្នាក់​ឯង​កាល​ពី​យប់មិញ ​ស្រប​ពេល​ដែល​ Arsenal ​វិញ​មាន​ឱកាស​ដែរ ប៉ុន្តែ​មិន​អាច​ស៊ុត​ទម្លាយ​សំណាញ់​ទី​របស់​ De Gea ​បាន​ឡើយ។ អ្វី​ដែល​ធ្វើ​ឱ្យ​លោក Jose Mourinho ​មិន​សប្បាយ​ចិត្ត ​បើ​ទោះ​ជា​ឈ្នះ​ក្រុម​ខ្លាំង​ក៏​ដោយ​នោះ គឺ​ដោយសារ​តែ​ក្នុង​ការ​ប្រកួត​នេះ Pogba ​ទទួល​បាន​កាត​ក្រហម ហើយ​ខ្សែ​បម្រើ​សំខាន់​របស់​ក្រុម ​នឹង​ត្រូវ​អវត្តមាន​ក្នុង​ការ​ប្រកួត​បន្ទាប់។

ការ​ទទួល​បាន​ជ័យ​ជម្នះ​នេះ គឺ​ជា​រឿង​ល្អ​មួយ​សម្រាប់​ក្រុម​បិសាច​ក្រហម ត្បិតអី​ពួកគេ​កំពុង​ដេញ​តាម​ក្រុម Manchester City ​នៅ​កំពូល​តារាង។ ស្រប​ពេល ​ការប្រកួត​បន្ទាប់​ដែល​ក្រុម Man Utd ​មិន​មាន Pogba ​នោះ​គឺ​ប៉ះ​ក្រុម Man City ​នេះ​ឯង៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ