PSG ​ស្គាល់​បរាជ័យ​លើក​ដំបូង​ក្នុង​រដូវ​កាល​នេះ ក្រោមថ្វី​ជើង​ក្រុម​ខ្សោយ

  • 2017-12-03 02:40:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paris St-Germain ​ស្គាល់​បរាជ័យ​លើក​ដំបូង​ហើយ​ក្នុង​រដូវ​កាល​នេះ ​ក្រោម​ថ្វី​ជើង​ក្រុម​ Strasbourg ​ក្នុង​លទ្ធផល ២-១ ​កាល​ពី​យប់មិញ។

PSG ​ក្រោយ​ពី​ចំណាយ​លុយ​រាប់​លាន​ដុល្លារ​ទិញ​កីឡាករ​ថ្មី​ចូល​មក ​ពួកគេ​មិន​ស្គាល់​ពាក្យ​ថា​ចាញ់​ទេ តាំង​ពី​បើក​រដូវ​កាល​មក ហើយ​ក៏​កំពុង​តែ​ឈ្នះ​ដាច់​ពិន្ទុ​ឈរ​កំពូល​តារាង​លីគ​បារាំង​ផង​ដែរ។ ផ្ទុយ​ទៅ​វិញ ​កំណត់ត្រា​មិន​ចាញ់​សោះ ​បាន​បាត់បង់​ហើយ​កាល​ពី​យប់មិញ ក្រោយ​ពី​ពួកគេ​លេង​ចាញ់​ក្រុម Strasbourg ​២-១ ​បើ​ទោះ​ជា​ការ​គ្រប់គ្រង​បាល់​ច្រើន​ជាង​ដាច់​ក៏​ដោយ។

ក្រុម​ក្បែរ​បាត​តារាង Strasbourg ​ក្នុង​ដី​ខ្លួន​ឯង​រៀប​ប្រព័ន្ធ​ការពារ​បាន​ល្អ ​បើ​ទោះ​ជា​ក្រុម PSG ​ព្យាយាម​បុក​យ៉ាង​ណា​ក៏​មិន​ធ្លុះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ឱកាស​ស៊ុត​ចំ​ទី​២​ជើង​របស់​ពួកគេ ​អាច​រក​បាន​២​គ្រាប់ ​យក​ជ័យជម្នះ​លើ​ក្រុម​អ្នក​មាន​នៅ​បារាំង​បាន​ទៅ​វិញ។ ចង់​ដឹង​ថា PSG ​ស៊ុត​យ៉ាង​មិច​ខ្លះ​នោះ ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​៖

ប្រភព៖ Bleacherreport   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម