iPhone SE ជំនាន់ ២ អាច​ក្លាយ​ជា iPhone X កូនកាត់?

  • 2017-12-04 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី Apple ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់​ក្នុង​ការ​ចេញ​លក់ iPhone X កាល​ពី​ដើម​ខែ​វិច្ឆិកា​កន្លង​ទៅ(លក់​បាន​ជាង ១៥ លានគ្រឿង​ជុំ​វិញ​ពិភពលោក)។ Apple អាច​នឹង​ផលិត​ចេញ​ត្រកូល iPhone SE ជំនាន់​ទី ២ បន្ថែម​ទៀត​នៅ​ដើម​ឆ្នាំ​ក្រោយ។ តាម​ការ​ឲ្យ​ដឹង​ពី​សារព័ត៌មាន China's Economic Daily News។

iPhone SE 2(រូប render)

ងាក​មក​មើល​ការ​វិភាគ​ពី​ឆាណែល​យូធូប​ដ៏​ល្បី​មួយ EverythingApplePro ដែល​តែង​តែ​ធ្វើ​វីដេអូ​និយាយ​ពី​ផលិត​ស្ទើរ​ទាំង​អស់​របស់ Apple បានឲ្យ​ដឹង​ថា **“បើ​មើល​ទៅ​លើ​ការ​ចេញ​លក់ iPhone SE ជំនាន់ ១ ដូច​ជា​មិន​សូវ​ជោគ​ជ័យ​ទេ ប្រហែល​ជា Apple មិន​ចេញ​​រាង​ចឹង​ទៀត​ឡើយ តែ​បើ​ក្រឡេក​មើល​ព៍ត៌​មាន​បែក​ធ្លាយ​ជា​ច្រើន​បាន​ចេញ​រាង​គំរូ (Concept) ថ្មីៗ​ប្លែកៗ​ ខ្លះ​ថា iPhone X SE ខ្លះ​ថា iPhone SE 2 មាន​ការ​រចនា​រូបរាង​ស្រដៀង​ iPhone X។ ដូច​នេះ ប្រហែល​ជា​វា​អាច​ចេញ​ចឹង​ពិត​មែនក៏ថាបាន។"**

EverythingApplePro ក៏​បាន​បន្ថែម​ថា ដូច​អ្នកដឹង​ហើយ​ថា Apple លាក់​ជិត​ឈឹង​ល្អ​ណាស់​ទាំង​តម្លៃ ថ្ងៃចេ​ញ​លក់ និង​រូបរាង​។ ​តែអ្វី​ដែល​​លោក​រំពឹង​ទុក Apple គួរផលិត iPhone SE 2 មាន​អេក្រង់​ពេញ​ល្អ​ដូច iPhone X កាមេរ៉ា​ភ្លោះ​​ខាង​ក្រោយ អេក្រង់​​ OLED ដាក់​ឈីប A11 Bionic ភ្ជាប់​មក​ជាមួយ​បច្ចេកវិទ្យា​ការពារ​ជម្រាប​ទឹក សាក​ថ្ម​ឥត​ខ្សែ​ដូច iPhone X និង​បច្ចេកវិទ្យា​ថ្មីៗទៀត​ទើប​អាច​ទាក់ចិត្តអ្នកប្រើ iPhone បាន។ បើរក្សាទំហំអេក្រង់តូចដូចមុនដដែល ច្បាស់ណាស់វាអាចនឹងដើរតាមគន្លងជំនាន់ដំបូងដែរ។

យោង​តាម​ប្រភព​ China's Economic Daily News ខាង​លើ​បញ្ជាក់​ iPhone SE 2 អាច​នឹង​ចេញ​លក់​មុន​គេ​នៅ​ឥណ្ឌា បន្ទាប់​មក​ទើប​ចេញ​លក់​ជា​សកល​ដូច​ជា​ទីផ្សារ​ប្រទេស​ចិន កាណាដា ចក្រភព​អង់​គ្លេស និង​អាមេរិក​ជាដើម​។ ប្រសិន​បើ​បែប​នេះ​ពិត​មែន iPhone SE 2 អាច​នឹង​ចេញ​អំឡុង​ខែ​មីនា ឆ្នាំ​ ២០១៨ ដូច​ទៅ​នឹង iPhone SE ជំនាន់ ១( ថ្ងៃ ៣១ ខែ​មីនា ២០១៦)។

ចំណែក​ឯ​រោង​ចក្រ​ផលិត iPhone SE 2 ត្រូវ​បាន​ទទួល​សិទ្ធ​ផ្ដាច់​មុខ​ពី Apple ដោយ​ក្រុមហ៊ុន​តៃវ៉ាន់​មួយ​ឈ្មោះ Wistron ជា​រោង​ចក្រ​កំពុង​ផលិត​ត្រកូល SE។ ក្រុមហ៊ុន​នេះ​ផង​ដែរ ក៏​កំពុង​តែ​ចរចារ​ជាមួយ​រដ្ឋាភិបាល​ឥណ្ឌា ដើម្បី​ទិញ​ដី​មួយ​ផ្នែក​ក្បែរ​រោង​ចក្រ​ឥណ្ឌា​ក្នុង​ការ​បង្កើន​សង្វាក់​ផលិត​កម្ម iPhone SE។

រូបរាង​គំរូចេ​ញដោយ Concept Creator

ចង់​ដឹង​ច្បាស់​ទស្សនា​ការ​វិភាគ​ iPhone SE 2 ដោយ​ EverythingApplePro

ចុច​អាន​៖

ប្រភព៖ YouTube | valuewalk   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម