កីឡដ្ឋាន​ធ្លាប់​ធ្វើ​ម្ចាស់​ផ្ទះ​ World Cup ត្រូវ​បំផ្ទុះ​តែ​មិន​ព្រម​រលំ​

  • 2017-12-04 01:39:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កីឡដ្ឋាន​ Pontiac Silverdome ត្រូវ​បាន​ប្រើប្រាស់​ក្នុង​កម្មវិធី​កីឡា​សំខាន់​ៗ​ជា​ច្រើន​របស់​អាមេរិក​ក្នុង​នោះ​មាន​ទាំង​បាល់​ទាត់​ពិភព​លោក​ក្នុង​ឆ្នាំ​១៩៩៤​ផង។

យ៉ាង​ណា​កីឡដ្ឋាន​ដែល​បើក​ឲ្យ​ប្រកួត​តាំង​ពី​ឆ្នាំ​១៩៧៥​នេះ​ត្រូវ​ដល់​អាយុ​ដែល​គេ​កម្ទេច​ចោល​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​។ រឿង​គួរ​ឲ្យ​ស្រឡាំងកាំង​មួយ​បាន​កើត​ឡើង​អំឡុង​ពេល​បំផ្ទុះ​គឺ​បើ​ទោះ​ជា​គ្រាប់​បែក​បាន​ផ្ទុះគ្រប់​កន្លែង​ហើយ​ក្ដី​តែ​ Pontiac Silverdome ចំណាស់​៤២​ឆ្នាំ​មិន​ព្រម​ដួល​រលំ​សោះ​គឺ​នៅ​រក្សា​ជំហរ​ដូច​ដើម។​

កីឡដ្ឋាន​ដែល​ស្ថិត​នៅ​ទីក្រុង​រដ្ឋ​ Michigan អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ ៨០៣១១​នាក់​ ប៉ុន្តែ​ទីនេះ​ធ្លាប់​ជាប់​កំណត់ត្រា​មាន​អ្នក​ចូល​មើល​ការ​ប្រកួត​រហូត​ដល់​ ៩៣១៧៣​នាក់​ក្នុង​ការ​ប្រកួត​កីឡាកាស​សង្វៀន​ WrestleMania កាល​ពី​១៩៨៧​៕

ប្រភព៖ CNN   ប្រែសម្រួល៖ វីរ៉ុត