​នោះ​ជាប្រាសាទអ្វីកប់​ខ្លួន​កណ្ដាល​ព្រៃ​ដ៏​ធំ​បំផុត នៅកម្ពុជាជាងពាន់ឆ្នាំគ្មានអ្នកដឹង?

  • 2017-12-04 02:15:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ទូទាំង​ប្រទេស​បន្ទាប់​ពី​ក្រសួង​បរិស្ថាន​បាន​លាត​ត្រដាង​ប្រាសាទ​បុរាណ​មួយ​​លាក់​ខ្លួន​កណ្ដាល​ព្រៃ​ឡង់​ របស់​ប្រទេស​កម្ពុជា។

តាម​ការ​ទម្លាយ​ប្រាប់​របស់​ក្រសួង​បរិស្ថាន​ ប្រាសាទ​បុរាណ​សម្ងំ​លាក់​ខ្លួន​ក្នុង​ព្រៃ​ដ៏​ជ្រៅ​នោះ​ឈ្មោះ​ថា ប្រាសាទ​ត្រពាំង​ប្រើស​ មាន​៣​ប្រាសាទ​តម្រៀប​គ្នា​ទទឹង​ថ្ងៃ បែរ​មុខ​ទៅ​ទិស​ខាង​កើត ហើយ​នៅ​ក្បែរ​ប្រាសាទ​ចម្ងាយ​១៥០ម៉ែត្រ មាន​ត្រពាំង​ធំ​មួយ​ ដែល​អ្នក​ភូមិ​ហៅ​ថា​ត្រពាំង​ប្រើស មាន​ចម្ងាយ​ពី​ភ្នំ​ជី​ប្រមាណ​៥គ.ម។

យោង​តាម​ឯកសារ​មួយ​ចំនួន​បញ្ជាក់​ថា ប្រាសាទ​នេះ​ កសាង​អំពី​ឥដ្ឋ ចំណែក​គ្រឹះ​សាង​អំពី​ថ្ម​បាយ​ក្រៀម បែរ​មុខ​ទៅ​ទិស​ឦសាន។ បច្ចុប្បន្ន​ប្រាសាទ​ដ៏​កម្សត់​នេះ បាន​បាក់​បែក​ស្ទើរ​តែ​ទាំង​ស្រុង​ទៅ​ហើយ​។ រី​ឯ​តួ​ប្រាសាទ​ត្រូវ​បាន​បែក​បាក់​មួយ​ចំហៀង ហើយ​នៅ​ផ្នែក​ខាង​ក្រោម គឺ​ជា​សសរ​ពេជ្រ​មាន​រាង​មូល ហោជាង​មាន​រាង​ក្រចក​សេះ។

តាម​ការ​ស្រាវជ្រាវ​បឋម​ របស់​អ្នក​បុរាណវិទ្យា​​សន្និដ្ឋាន​ថា ប្រាសាទ​បុរាណ​នេះ​​ កសាង​ក្នុង​អំឡុង​ចុង​សតវត្ស​ទី៨ និង​អាច​ស្ថិត​នៅ​ក្នុង​រចនាបថ​កំពង់ព្រះ ដែល​ជា​ប្រាសាទ​ស្ថិត​នៅ​ចុង​សម័យ​ចេនឡា​ ប្រាសាទ​នេះ​ស្ថិត​នៅ​ចម្ងាយ​៣៦​គីឡូម៉ែត្រ​ ពី​ខាង​លិច​សម្ពុបុរៈ ស្រុក​សម្បូរ ខេត្ត​ក្រចេះ។

ប្រាសាទ​ត្រពាំង​ប្រើស​ មាន​ទីតាំង​ ជាប់​ព្រំ​ប្រទល់​ខេត្ត​កំពង់ធំ និង​ខេត្ត​ក្រចេះ ស្ថិត​នៅ​ក្នុង​ភូមិ​ត្រយ៉ង ឃុំ​សុខ​ចិត្រ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ និង​ស្ថិត​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​ដ៏​ធំ​បំផុត​របស់​កម្ពុជា។

ទោះ​បី​ប្រាសាទ​នេះ​នៅ​ក្នុង​ព្រៃ​ដ៏​ជ្រៅ ប៉ុន្តែ​អ្នក​ទេសចរ​ជាតិ និង​អន្តរជាតិ អាច​ធ្វើ​ដំណើរ​ដើម្បី​ទៅ​ដល់​ទី​នោះ តាម​រយៈ​ការ​យានយន្ត​ផ្សេងៗ​។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង នៅ​ទីនោះ​មាន​យាយ​ជី តា​អាចារ្យ និង​មាន​កន្លែង​សក្ការ​បូជា មាន​ព្រះ​អង្គ​តូច​ធំ ​សម្រាប់​ពុទ្ធសាសនិកជន​ទៀត​ផង៕

ព្រៃឡង់របស់កម្ពុជា

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម