សង្គ្រាមពាក្យសម្ដី នី មុន្នីនាថ និងគូដណ្ដឹងផ្ទុះឡើងហើយ
- 2017-12-04 08:48:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្គ្រាមពាក្យសម្ដី នី មុន្នីនាថ និងគូដណ្ដឹងផ្ទុះឡើងហើយ
ចន្លោះមិនឃើញ
រឿងប្ដឹងផ្ដល់រវាង នី មុន្នីនាថ និងអតីតគូដណ្ដឹងកំពុងតែឡើងកម្ដៅសាជាថ្មីម្ដងទៀតបន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយថា នាង គ្មានលុយសងជំងឺចិត្តលោក អ៊ុង សូឡាង ដល់ថ្នាក់រត់គេចខ្លួន។
ព័ត៌មានមួយនេះបានធ្វើឲ្យ នី មុន្នីនាថ ក្ដៅចុងច្រមុះមិនស្ទើរនោះទេតែម្ដង ភ្លាមនោះនាង ក៏បានឆ្លើយតបនៅលើទំព័រហ្វេសប៊ុកថា ខ្លួនមិនបានរត់គេចទៅណាឡើយ ខណៈពេលនេះ កំពុងតែរស់នៅប្រទេសកម្ពុជា មានតែអតីតគូដណ្ដឹងនាងទេ ដែលមិននៅក្នុងប្រទេស ខ្លាចមិនហ៊ានមកប្រឈមមុខដាក់គ្នា។
នាងថា៖"នាងខ្ញុំនី មុនីនាថ សូមបញ្ជាក់ថានាងខ្ញុំគ្មានគេចទៅណាទេនាងខ្ញុំនៅក្នុងប្រទេសកម្ពុជាដដែល តែមានតែអតីតគូដណ្ដឹងរបស់នាងខ្ញុំទេដែរគាត់មិននៅក្នុងប្រទេសកម្ពុជា អ៊ីចឹងសូមមេត្តាពិចារណាផង (បើបងពិតជាស្មោះត្រង់បងមកកម្ពុជាមកណាអូនចាំបង )”។
ក្រោយពីឃើញ នី មុន្នីនាថ បង្ហោះសារឌឺដងដាក់ខ្លួនបែបនេះ អ៊ុង សូឡាង ជាអតីតគូដណ្ដឹងមិនបង្អង់យូរក៏បង្ហោះសារនៅលើហ្វេសប៊ុកឆ្លើយតបទៅអតីតគូដណ្ដឹងជាមួយពាក្យពេចន៍មួយផ្អែមតែបង្កប់អត្ថន័យជ្រៅ ថា លោក នឹងមកស្រុកខ្មែរ ដូច្នេះ មុន្នីនាថ មិនបាច់ចាំភ័យអ្វីនោះទេ ត្រៀមតែលុយសងជំងឺចិត្តដែលបោកលោកកន្លងមកគឺបានហើយ។
“បងនឹងទៅកុំភ័យអូនត្រៀមតែលុយ ដែលអូនបោកបងទៅនោះ ឲ្យគ្រប់ចំនួន រួមទាំងលុយសងជំងឺចិត្ត ដែលពៅមាស"ផ្កាមាស" ត្រូវបង់ឲ្យបងបន្ទាប់ពីចេញសាលដីកា ពីតុលាការ បញ្ជាក់ថាអូន ពិតជាបោក និងបំពានលើសេចក្ដីទុកចិត្ត។ ពេលនោះហើយបង នឹងចុះទៅស្រុកខ្មែរ ដើម្បីប្រមូលលុយនោះយកទៅធ្វើបុណ្យខ្លះ។ ច្រូចទឹកឲ្យអូនកុំឲ្យអូនអត់ឃ្លាន មិនរើសមុខតទៅទៀត ហាហា"។ នេះបើតាមលោក អ៊ុង សូឡាង បញ្ជាក់នៅលើហ្វេសប៊ុក។
បន្ទាប់ពីលោក អ៊ុង សូឡាង បញ្ចេញប្រតិកម្មឆ្លើយតបទៅអតីតគូដណ្ដឹង នៅលើហ្វេសប៊ុកដូច្នេះខណៈពេលនេះមិនទាន់ឃើញ សាមីខ្លួន នី មុន្នីនាថ ផ្ទុះប្រតិកម្មណាមួយនៅឡើយទេ៕
ចុចអាន
នី មុន្នីនាថ ឲ្យមេធាវីចូលបំភ្លឺជំនួសនៅតុលាការ អាចជាការគេចវេះទេ?
មេធាវី នី មុន្នីនាថ រំពឹងកូនក្ដីរបស់ខ្លួនឈ្នះក្តីលើបណ្ដឹងឆបោក
“ដែនដីស្នេហ៍អាថ៌កំបាំង" ធ្វើឲ្យ ដួង ម៉ានិច និង ណាក់ ខន ភ្លឺភ្នែក