Pep ចង់​ឃើញ​​ Pogba លេង​ប្រកួត​ទល់​នឹង​ Man City

  • 2017-12-04 09:01:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pep Guardiola ចង់​ឃើញ​វត្តមាន​ Paul Pogba លេង​ក្នុង​ជំនួប​ Manchester Derby សប្ដាហ៍​ក្រោយ​រវាង​ក្រុម​យក្ស​ទាំង​ពីរ​ Manchester United និង​ Manchester City នៅ​ Old Trafford។

ការ​និយាយ​ដូច្នេះ​របស់​អ្នក​ចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​បន្ទាប់​ពី​ Pogba ត្រូវ​ពិន័យ​កាត​ក្រហម​ក្នុង​ការ​ប៉ះ​ទង្គិច​ជាមួយ Hector Bellerin នៅ​ប្រកួត​មុន​ធ្វើ​ឲ្យ​រូប​គេ​ប្រឈម​មុខ​នឹង​ទណ្ឌកម្ម​មិន​ឲ្យ​ចូល​លេង​ចំនួន​៣​ប្រកួត​។

ទន្ទឹម​គ្នា​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​​ផ្ទុះ​ឡើង​ដោយ​ចោទ​​ Pep ថា​រូប​លោក​ចង់​ឲ្យ​កីឡាករ​សំខាន់​ៗ​របស់​គូ​ប្រជែង​មាន​​របួស​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ City ​ក្នុង​ការ​យក​ឈ្នះ។​ យ៉ាង​ណា​អតីត​អ្នក​ចាត់ការ​ Barca និង​ Bayern បាន​ច្រាន​ចោល​ភ្លាម​ៗ​។

“ខ្ញុំ​មិន​ដែល​គិត​ដូច្នោះ​ទេ មាន​តែ​ចង់​ឲ្យ​ Pogba លេង​ទល់​ពួក​យើង​ ព្រោះ​ខ្ញុំ​ចង់​ប៉ះ​ក្រុម​ដែល​ប្រជុំ​ដោយ​កីឡាករ​កំពូល​ៗ​ដើម្បី​អាច​ដឹង​បាន​ថា​ក្រុម​របស់​ខ្ញុំ​អាច​យក​ឈ្នះ​ពួក​គេ​បាន​ឬ​អត់។ ចំពោះ​រឿង​កាត​ក្រហម​នោះ​ខ្ញុំ​យល់​​ថា​ Pogba គ្មាន​ចេតនា​ធ្វើ​ឲ្យ​គូ​ប្រកួត​របួស​ឡើយ​"។ Pep និយាយ​ដូច្នេះ៕ ​

ប្រភព៖ Goal   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទពេញនិយម