រឿង​ភាគ​កូរ៉េ​ដំបូង​គេ​និយាយ​ពី​ទំនាក់​ទំនង​រវាង​មនុស្ស​ និង​មនុស្ស​យន្ត​ជិត​ចេញ​ជា​ផ្លូវ​ការ​ហើយ

  • 2017-12-05 02:01:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​កូរ៉េ​ទើប​តែ​ចាប់​ផ្ដើម​ថត​រឿង​ភាគ​​ដំបូង​បង្អស់​ប្រចាំ​ប្រទេស​​របស់​ខ្លួន​ដែល​​សាច់​រឿង​​ថ្មី​នេះ​មាន​ទាក់​ទង​នឹង​មនុស្ស​យន្ត។

រឿង "Are You Even Human” ជា​រឿង​ភាគ​កូរ៉េ​ដំបូង​គេ​ដែល​​និយាយ​ពី​ទំនាក់​ទំនង​រវាង​មនុស្ស​និង​មនុស្ស​យន្ត​ដែល​រៀប​នឹង​ចាក់​បញ្ចាំង​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​​នេះ។

នៅ​ក្នុង​រឿង​នេះ តារា​សម្ដែង Seo Kang Joon បាន​ដើរ​តួ​ជា​តួ​អង្គ​២​រូប​ក្នុង​ពេល​តែ​មួយ​។ មួយ​ជា​តួអង្គ​​មនុស្ស​ពិត​ប្រាកដ និង​មួយ​ទៀត​ជា​តួអង្គ​​មនុស្ស​យន្ត​ដែល​យក​លំនាំ​​រូប​រាង​កាយ​របស់​លោក​ពេល​ដែល​​លោក​បាត់​បង់​ជីវិត​ទៅ​។

អំឡុង​ពេល​ថត​រឿង​នេះ​ដែរ​អ្នក​​ដឹក​នាំ​រឿង​​បាន​និយាយ​ថា៖ “មនុស្ស​យន្ត​គឺ​មិន​មែន​ជា​ការ​ស្រមើ​ស្រមៃ​ទៀត​នោះ​ទេ។ ឆាប់​ៗ​នេះ ពួក​គេ​នឹង​រស់​នៅ​ជាមួយ​​យើង ហើយ​ពួក​យើង​បាន​ព្យាយាម​លើក​ឡើង​ពី​មនុស្ស​ជាតិ ទាសភាព និង​សេចក្ដី​ស្រលាញ់​នៅ​ក្នុង​រឿង​ភាគ​ថ្មី​នេះ។ រឿង​មួយ​នេះ​ពិត​ជា​សំខាន់​សម្រាប់​យើង​ទាំង​អស់​គ្នា​នៅ​ក្នុង​សម័យ​កាល​នេះ ហើយ​ពួក​យើង​សន្យា​ថា​នឹង​ផ្ដល់​ឲ្យ​អ្នក​ទាំង​អស់​គ្នា​នូវ​​រស​ជាតិ​ថ្មី​ មាន​ទាំង​រីករាយ​ និង​ការ​ស្ដាយ​ក្រោយ”។

រឿង​ភាគ​ថ្មី​នេះ គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​ក្នុង​ឆ្នាំ ២០១៨ ខាង​មុខ​នេះ ជាមួយ​នឹង​ភាគ​សរុប​ទាំង​អស់ ១៨ ភាគ៕

ប្រភព៖ Koreaboo   ប្រែសម្រួល៖ អន សុភក្ត្រា