ផល​ វិស័យ​ ឡើង​ឲ្យ​ទឹក​កីឡាករ​ថៃ​ គ្រាន់​បាន​លុយ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ

  • 2017-12-05 02:59:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​ ផល​ វិស័យ​ ដែល​អ្នក​មើល​ប្រដាល់​ផ្ទាល់​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​ ប្រហែល​ជា​ស្គាល់​ហើយ​ ឃើញ​មុខ​ស្ទើរ​រាល់​សប្ដាហ៍​គេ​តែង​ឡើង​ទៅ​ឲ្យ​ទឹក​កីឡាករ​ថៃ​ពេល​ដែល​ប្រកួត​ជា​មួយ​កីឡាករ​កម្ពុជា​បច្ចុប្បន្ន។​

ផល​ វិស័យ​

ផល​ វិស័យ​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​ឡើង​ឲ្យ​ទឹក​កីឡាករ​ថៃ​ប្រហែល​៥ឆ្នាំ​មក​ហើយ​ ការងារ​មួយ​នេះ​ជា​ចំណូល​ធំ​សម្រាប់​គេ​ដើម្បី​បាន​ថវិកា​យក​ទៅ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។​ ដំបូង​ឡើយ​គេ​គ្រាន់​តែ​ទៅ​ប្រកួត​ ឬ​ទៅ​មើល​ការ​ប្រកួត​នៅ​សង្វៀន​បាយ័ន​ប៉ុណ្ណោះ​ទេ​ យូរ​ៗ​ទៅ​ស្គាល់​គេ​ច្រើន​ហើយ​អ្នក​នាំ​កីឡាករ​ថៃ​ គេ​ខ្វះ​អ្នក​ឲ្យ​ទឹក​ក៏​ហៅ​ខ្លួន​ឲ្យ​ជួយ​រហូត​ដល់​បច្ចុប្បន្ន​នេះ​តែ​ម្ដង។​

កីឡាករ Watchhailak ពេលប៉ះ ឡុង សុភី

អ្នក​ប្រដាល់​វ័យ​ ១៧ឆ្នាំ​រូប​បន្ថែម​ថា​ ឲ្យ​ទឹក​កីឡាករ​ថៃ​ក្នុង​មួយ​កម្មវិធី​បាន​ប្រាក់​ ៥៥០០០​រៀល​ ហើយ​ក្នុង​មួយ​សប្ដាហ៍​គេ​ឡើង​ឲ្យ​ទឹក​បាន​២លើក ​គឺ​ថ្ងៃ​សុក្រ​ និង​អាទិត្យ​ បើ​សរុប​ទៅ​ក្នុង​១ខែ​អាច​រក​ប្រាក់​បាន​ចន្លោះ​ពី​ ៤០-៥០​ ម៉ឺន​រៀល។​ ការ​ងារ​មួយ​នេះ​ក៏​មិន​សូវ​ជា​ស្រួល​ប៉ុន្មាន​ដែរ​ តែ​ដោយ​ចិត្ត​ស្រឡាញ់​ខាង​ប្រដាល់​ ការងារ​ខាង​ប្រដាល់​ទើប​ជំរុញ​ឲ្យ​គេ​នៅ​បន្ត​ធ្វើ​រាល់​ថ្ងៃ​ ណា​មួយ​ក៏​បាន​លុយ​ទាំង​នោះ​មក​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ដូច​ជា​ទិញ​ម្ហូប​ជា​ដើម។​

កីឡាករ Watchhailak ពេលប៉ះ ឡុង សុភី

ផល​ វិស័យ​ ជា​កីឡាករ​មក​ពី​ក្លឹប​ប្រដាល់​កុមារ​ទេព​មាន​រិទ្ធិ​ កំពុង​ហ្វឹកហាត់​នៅ​ឯ​ស្តា​អូឡាំពិក ​បច្ចុប្បន្ន​គេ​មាន​វ័យ​១៧​ឆ្នាំ។​ ក្រៅ​ពី​ឡើង​សង្វៀន​ប្រដាល់​គេ​ក៏​ឆ្លៀត​ឲ្យ​ទឹក​កីឡាករ​ថៃ​ផង​ដែរ​ ជាក់​ស្ដែង​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​បាន​ឡើង​ឲ្យ​ទឹក​កីឡាករ​ថៃ​ Watchhailak​ ពេល​ប៉ះ​ជា​មួយ​ ឡុង​ សុភី​ ទៀត​ផង៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម