ផ្ទាំង​ទស្សនីយភាព ១១របាំ​ បង្ហាញ​ក្នុង​កម្ម​វិធី​​សម្ដែង​សិល្បៈ​​ប្រពៃណី​កម្ពុជា-ថៃ

  • 2017-12-05 04:44:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​រាត្រី​ថ្ងៃ ទី៤​​ធ្នូ​ឆ្នាំ​២០១៧​ ព្រះ​រាជ​ណា​ចក្រ​​កម្ពុជា​​ សហ​ការ​ជា​មួយ​ព្រះរាជ​ណា​ចក្រ​ថៃ​ បាន​រៀប​ចំ​កម្ម​វិធី​សម្តែង​សិល្បៈ​ប្រពៃ​ណី​​ចំនួន​១១ប្រភេទ​នៃប្រទេស​ទាំង​ពីរ​ដោយមាន​ការ​ចូល​រួមទស្សនា​​ពី​​ភ្ញៀវ​ជាតិ អន្ត​រជាតិ​ សិស្ស​និស្សិត​ជា​ច្រើន​ចូល​រួម​ទស្សនា​យ៉ាង​​កុះករ​ស្ទើរ​រក​កន្លែង​អង្គុយ​គ្មាន​ នៅ​សាល​ម​ហោ​ស្រព​ចតុម្មុខ។

ក្នុង​ពិធី​ដ៏​មាន​ហា​ឱ​ឡា​រឹក​នោះ ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​រដ្ឋ​មន្រ្តី​ក្រសួង​វប្ប​ធម៌​និង​វិចិត្រ​សិល្បៈ​កម្ពុជា លោក​ស្រី​ ភឿង​សកុណា​ និង​រដ្ឋ​មន្រ្តី​ក្រសួង​វប្បធម៌​ថៃ លោក​Vira Rojpojchanarat សាស្រ្ត​ចារ្យ​ និង​អ្នក​សិល្បៈ​នៃ​ប្រទេស​ទាំងពីរ ចូល​រួម​ផង​ដែរ។ ក្រៅ​ពី​នេះ​​អ្នក​ជំនួញ​ថៃ​ជា​ច្រើន​ ក្នុង​សម្លៀក​បំពាក់​ ប្រពៃណី​បាន​មាន​វត្ត​មាន​ក្នុង​កម្ម​វិធី​នោះ​ដែរ។

​នៅក្នុង​ឱកាស​នោះ​លោក​ជំទាវ ស្រី​ភឿង​ សកុ​ណា​ រដ្ឋមន្រ្តី​នៃ​ក្រ​សួង​វប្ប​ធម៌​ បាន​ថ្លែង​ក្នុង​ពិធី​បើក​ កម្ម​វិធី​ថា​ ការ​​សម្តែង​នេះ​គឺ​ជា​ការ​សហការ​សម្ដែង​​រួម​គ្នា​វាង​​និស្សិត​នៃ​សាកល​វិទ្យាល័យ​វិចិត្រ​សិល្បៈ​កម្ពុជា ​និង​​និស្សិត​វិទ្យាស្ថាន​ Bundipatanasilpa ថៃ​ វា​ក៏​ជា​ការ​បង្កើត​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង​ពីរ​ផងដែរ។ លើស​ពី​នេះ​ វា​គឺ​នេះ​វា​ក៏​ជា​​កិច្ច​​សហ​ប្រតិ​បតិ្ត​ការ​ ផ្លាស់​ប្តូរ​បទពិសោធន៍​ ការសម្ដែង​នៃ​គ្រឹះ​ស្ថាន​អប់រំ​សិល្បៈ​ជាន់​ខ្ពស់​ប្រទេស​ទាំងពីរ។

ក្នុង​ការ​សម្ដែង​យប់​មិញ​នេះ​ ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ ទះ​ដៃ​អបអរ​លើក​ទឹក​ចិត្ត​ដល់​សិល្បៈ​ករ​នៃ​ប្រទេស​ទាំង​ពីរ​ដែល​បាន​នូវ​ក្បាច់​រាំ​ដ៏ល្អ​ឯក​​របស់​ប្រទេស​ទាំង​ពី​ដែល​​​បង្ក​ឲ្យ​មាន​បរិយាកាស​​រីក​រាយ​ក្រៃ​លែង។​

ការ​សម្តែង​នេះ​មាន​រយៈ​ពេល​៩០នាទី​ដែល​ចែក​ចេញ​ជា​ទម្រង់​សិល្បៈ​១១​របាំ​ក្នុង​នោះ​កម្ពុជា​សម្ដែង​ ៣ និង​ថៃ៣​ប្រភេទ​របាំ ហើយ​មាន​ការ​សម្ដែង​រួម​គ្នា​ចំនួន​៥​របាំ ។​កម្ពុជា​បាន​លើកយក​របាំ​ជូនពរ​ របាំនាង​សុវណ្ណ​មច្ឆា​ ក្នុង​វគ្គ​ហនុមាន​ចែចង់​នាង​សីតា​ និង​ របាំ​ព្លយ សួយ ឯ​ប្រទេស​ថៃ​បាន​បង្ហាញ​របាំ​បុរាណ​មនោ​រាហ៍​ជា​ដើម​។ ក្នុង​ចុង​កម្មវិ​ធី​ក៏​មាន​ការ​អញ្ជើញ​ ឡើង​រាំ​នៃ​រដ្ឋ​មន្រ្តី​ប្រទេស​ទាំង​ពី​រ​ផង​ដែរ៕​​​​

អត្ថបទៈ ស្រីអូន

អត្ថបទពេញនិយម