​នេះ​សំដី​ ធារី ចន្ថាប៊ីន​ និយាយ​​ពី​ការ​ទៅ​លេង​នៅ​ក្លឹប​ម៉ាឡេស៊ី​

  • 2017-12-05 23:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ជម្រើស​ជាតិ​កម្ពុជា​ ធារី ចន្ថាប៊ីន​​បាន​បង្កើត​ប្រវត្តិ​សាស្ត្រ​ជា​លើក​ដំបូង​សម្រាប់​កីឡាករ​កម្ពុជា​ទៅ​លេង​ក្លឹប​លីគ​កំពូល​របស់​ប្រទេស​ម៉ាឡេស៊ី​គឺ​ក្លឹប​Terengganu FC ​នៅ​រដូវ​កាល​ក្រោយ​នេះ។

ធារី ចន្ថាប៊ីន​បាន​ប្រាប់​ថា​ រូប​គេ​បាន​សម្រេច​ចុះ​កុងត្រា​លេង​ឲ្យ​ក្លឹប​ Terengganu FC រយៈ​ពេល​១​រដូវ​កាល​​ឆ្នាំ​២០១៨-១៩។ ថ្ងៃ​នេះ​​រូប​គេ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី​ហើយ។ «ខ្ញុំ​ពិត​ជា​សប្បាយ​រីក​រាយ​ណាស់​ និង​មោទនភាព​ដែល​បាន​ទៅ​លេង​​លីគ​កំពូល​ម៉ាឡេស៊ី​។ នេះ​ជា​ឱកាស​ដ៏​រីក​រាយ​ដែល​ខ្ញុំ​ស្វែង​រក​បទ​ពិសោធ​ថ្មី»។

អតីត​សមាជិក​ភ្នំពេញ​ក្រោន​រូប​នេះ​បាន​បញ្ជាក់​ថា​ ៖«ខ្ញុំ​​មិន​ទាន់​​និយាយ​យ៉ាង​ណា​ទេ​​ថា​តើ​​បាន​លេង​ជម្រើស​១១​នាក់​ដំបូង​រហូត​ ប៉ុន្តែ​ខ្ញុំ​​នឹង​ខំ​ប្រឹង​​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​​ទទួល​បាន​ឱកាស​​នេះ»។

សម្រាប់​ការ​ចុះ​កុងត្រា​រយៈ​ពេល​មួយ​ឆ្នាំ​នេះ​ ធារី ចន្ថាប៊ីន​ មាន​​ផ្ទះ​ស្នាក់​នៅ​មួយ​ដោយ​ខ្លួន​ឯង​ដែល​​ខាង​ក្លឹប​ជា​អ្នក​ជួល​ឲ្យ។ កីឡាករ​កម្ពុជា​កាត់​បារាំង​រូប​នេះ​​បាន​ជម្រើស​ជាតិ​កម្ពុជា​តាំង​ពី​អាយុ​​២១​ឆ្នាំ​ដែល​បាន​​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៣​​នៅ​ប្រទេស​មីយ៉ាន់ម៉ា។ រូប​គេ​ជា​អតីត​កីឡាករ​ភ្នំពេញ​ក្រោន​​ដែល​បាន​ផ្លាស់​ទៅ​លេង​នៅ​​ក្លឹប​ Krabi FC របស់​ថៃ​មុន​ពេល​ចូល​ក្លឹប​អគ្គិសនី​កម្ពុជា​ដើម្បី​លេង​លីគ​កម្ពុជា​រដូវ​កាល​២០៧​នេះ៕

ធារី ចន្ថាប៊ីន

កុំឱ្យ​សង្ស័យទៀត ធារី ​ពិត​ជា​លេង​ឱ្យក្លឹប Terengganu FC មែន

៣​ចំណុច ​ធ្វើ​ឱ្យ ធារី ​ទៅ​លេង​ដល់​ណា ​ក៏​មិន​ភ្លេច​ចូល​រួម​ជម្រើស​ជាតិ

ជម្រុះ World Cup៖ ប្រាក់​រង្វាន់​ដល់​ដៃ​អ្នក​ទាត់​បាល់​ចូល​ទី​ម៉ាកាវ ធារី​ ចន្ថាប៊ីន ព្រឹក​មិញ

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម