តារាល្បីៗ​ថៃ​តែង​ខ្លួន​ឡើង​កប់​ ទៅ​ពិធី​មង្គលការ​តារា​សម្ដែង​ Peck យប់​មិញ!

  • 2017-12-05 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​គឺ​ជា​ ថ្ងៃមង្គល​ការ​លើក​ទី ២របស់​គូស្នេហ៍​តារា​សម្ដែង​ Peck Premmanat និង​ New Napassorn ដែល​រៀប​ចំ​នៅ​ទីក្រុង​បាងកក បន្ទាប់​ពី​លើក​ទី​១ ដែល​បាន​រៀបចំ​នៅខេត្ត​ឈៀងម៉ៃ​ កាល​ពី​ថ្ងៃ​ទី​ ០១ ខែ​វិច្ឆិកា ឆ្នាំ ២០១៧។

ដោយ​ឡែក​ យប់​មិញ​នេះ​ ជា​ពេល​វេលា​ដ៏​អស្ចារ្យ​ និង​ពិសេស​សម្រាប់​កូន​កំលោះកូន​ក្រមុំ​ និង​ភ្ញៀវ​កិត្តិយស​ទាំង​អស់​ដែល​បាន​ចូលរួម។ តារា​ល្បីៗ​ប្រចាំ​ប្រទេស​ថៃ​ជា​ច្រើន​នាក់​បាន​ចូលរួម​អបអរ​គូ​ស្វាមី​ភរិយា​ថ្មីថ្មោង​នេះ​ ហើយ​ទិដ្ឋភាព​គឺ​ពោរពេញ​ទៅ​ដោយ​ភាព​អ៊ូអរ​អធិកអធម​ណាស់។ ពិសេស​ជាង​នេះ​ គឺ​ស្ទីល​តុបតែង​ខ្លួន​របស់​តារា​ទាំង​នោះ​ពិតជា​ស្រស់​ស្អាត សង្ហាៗ​ណាស់។ វត្តមាន​តារា​ក្នុង​កម្មវិធី​យប់​មិញ​រួម​មាន៖ Chompoo Araya, James Jirayu, Kimberley, Alex, Toey Jarinporn, Boy Pakorn, អ្នក​គ្រូ​ផេនស៊ី​ និង​ស្វាមី ព្រមទាំង​តារា​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត៕

ដើម្បី​ជ្រាប​ច្បាស់​ថា​ មាន​តារា​ប្រុស​ស្រី​ណា​ខ្លះ​ចូល​រួម​ សូម​ទស្សនា​រូប​ភាព​ដូច​តទៅ៖

ចុចអាន៖

ប្រភព៖ Mthai | jaizaa | thaistarnews   ប្រែ​សម្រួល៖ យី សុធារី