មក​ដឹង​ចំនួន​គ្រាប់​បាល់ Man City ស៊ុត​ចូល​ចុង​តង់​ក្នុង​រដូវ​កាល​ថ្មីនេះ ញាក់​សាច់!

  • 2017-12-05 13:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​រដូវ​កាល​ថ្មី​បាន​ចាប់​ផ្ដើម​មក ក្លឹប​ Manchester City កំពុង​មាន​ទម្រង់​លេង​យ៉ាង​ល្អ ដោយ​មិន​ស្គាល់​ទេ​ពាក្យ​ថា​ចាញ់ គិត​មក​ទល់​ពេល​នេះ ក្នុង​នោះ​គ្រាប់​ដែល​ស៊ុត​ចូល​ក៏​មិន​តិច​ដែរ ជា​ពិសេស​គ្រាប់​ចុង​ម៉ោង។ ក្នុង​ន័យ​នេះ អត្ថបទ​មួយ​នេះ​នឹង​លើក​ឡើង​ពី​ចំនួន​គ្រាប់​ដែល​ក្លឹប​យក្ស​ផ្ទៃ​មេឃ​មួយ​នេះ បាន​រក​បាន​ចាប់​ពី​នាទី ៨០​ឡើង ក្នុង​រដូវ​កាល​ថ្មី​នេះ មាន​ដូច​ត​ទៅ៖

១. Manchester City vs Everton (ក្របខ័ណ្ឌ​បាល់ទាត់​កំពូល​អង់គ្លេស)៖ Raheem Sterling ស៊ុត​ចូល​នាទី ​តាម​ស្មើ ១ ទល់​នឹង ១ នៅ​នាទី ៨២។

២. Bournemouth vs Manchester City (ក្របខ័ណ្ឌ​បាល់ទាត់​កំពូល​អង់គ្លេស)៖ Raheem Sterling ស៊ុត​ចូល​នាទី ៩០+៧ យក​ឈ្នះ​ក្នុង​លទ្ធផល ២ ទល់​នឹង ១។

៣. Manchester City vs Liverpool (ក្របខ័ណ្ឌ​បាល់ទាត់​កំពូល​អង់គ្លេស)៖ Leroy Sane ស៊ុត​គ្រាប់​ទី ៥​នៅ​នាទី ៩០+១។

៤. Watford vs Manchester City (ក្របខ័ណ្ឌ​បាល់ទាត់​កំពូល​អង់គ្លេស)៖ Sergio Aguero រក​គ្រាប់​ទី ៥ នៅ​នាទី​ ៨១។

៥. Watford vs Manchester City (ក្របខ័ណ្ឌ​បាល់ទាត់​កំពូល​អង់គ្លេស)៖ Sterling ថែម​មួយ​គ្រាប់​ទៀត​នៅ​នាទី ៨៩។

៦. Manchester City vs Crystal Palace (ក្របខ័ណ្ឌ​បាល់ទាត់​កំពូល​អង់គ្លេស)៖ Fabian Delph រក​បាន​គ្រាប់​ទី ៥​នៅ​នាទី ៨៩។

៧. Manchester City vs Shakhtar Donetsk (Champions League)៖ Sterling ស៊ុត​ចូល​គ្រាប់​ទី ២ នៅ​នាទី ៩០។

៨. Napoli vs Manchester City (Champions League)៖ មួយ​គ្រាប់​របស់​ Sterling នៅ​នាទី ៩០+២ ជួយ​ឲ្យ Manchester City ឈ្នះ​ក្នុង​លទ្ធផល ៤ ទល់​នឹង ២។

៩. Manchester City vs Feyenoord (Champions League)៖ Sterling ស៊ុត​ចូល​នាទី ៨៨ ជួយ​ឲ្យ​Manchester City ឈ្នះ ១-០។

១០. Huddersfield Town vs Manchester City (ក្របខ័ណ្ឌ​បាល់ទាត់​កំពូល​អង់គ្លេស)៖ មួយ​គ្រាប់​របស់​Sterling នៅ​នាទី ៨៤ ជួយ​ក្លឹប​យក្ស​ផ្ទៃ​មេឃ ឈ្នះ ២​ទល់​នឹង ១។

១១. Manchester City vs Southampton (ក្របខ័ណ្ឌ​បាល់ទាត់​កំពូល​អង់គ្លេស)៖ Sterling បាន​ស៊ុត​ចូល​នៅ​នាទី ៩០+៦ យក​ឈ្នះ Southampton ក្នុង​លទ្ធផល ២-១។

១២. Manchester City vs West Ham (ក្របខ័ណ្ឌ​បាល់ទាត់​កំពូល​អង់គ្លេស)៖ David Silva ជួយ​ឲ្យ Manchester City បាន ៣​ពិន្ទុ បន្ទាប់​ពី​ស៊ុត​ចូល​នៅ​នាទី ៨៣។

សរុប​មក Manchester City រក​បាន​គ្រាប់​ចុង​ម៉ោង​រហូត​ដល់​ទៅ ១២ ដង តាំង​ពី​រដូវ​កាល​ថ្មី​បាន​ចាប់​ផ្ដើម​មក ខណៈ​ក្នុង​ចំណោម​គ្រាប់​ស៊ុត​ចូល​ចាប់​ពី​នាទី ៨០ឡើង ទាំង​នោះ ខ្សែ​ប្រយុទ្ធ​ស្លាប Sterling រក​បាន ៨គ្រាប់​តែ​ឯង។

បើ​គិត​គ្រប់​កម្មវិធី​ទាំង​អស់ ក្នុង ២២ ប្រកួត​ចុង​ក្រោយ ក្លឹប​ Manchester City ឈ្នះ​រហូត​ដល់​ទៅ ២១​លើក ដោយ​ក្នុង​នោះ ស្មើ​តែ ១​លើក​ប៉ុណ្ណោះ​គឺ​នៅ​ពេល​ប៉ះ​ជាមួយ Everton កាល​ពី​ខែ​សីហា​កន្លង​ទៅ៕

ប្រភព៖ Premier League | UCL   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី