ភ្លើងឆេះព្រៃនៅកាលីហ្វ័រញ៉ា ត្រូវខ្យល់បក់ រាលដាលដល់ផ្ទះប្រជាជន គួរឲ្យតក់ស្លុត

  • 2017-12-06 01:57:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្លើង​ឆេះ​ចេញ​ពី​ព្រៃ​ទំហំ ជិត​២ម៉ឺន​ហិកតា ត្រូវ​បាន​សាយភាយ​ដោយ​ចៃដន្យ​ពី​ខ្យល់​បក់​ខ្លាំង ធ្វើ​ឲ្យ​ផ្ទះ​ប្រជាជន​ជា​ច្រើន​ខ្នង ត្រូវ​ឆាបឆេះ​រាប​ដល់​ដី ខណៈ​ផ្ទះ​ខ្លះ​ទៀត​មិន​មាន​ប៉ះពាល់​អ្វី​ឡើយ។

បើ​តាម​វីដេអូ​ផ្សាយ​បន្ត​ផ្ទាល់ កាល​ពី​ថ្ងៃ​ច័ន្ទ បាន​បង្ហាញ​ឲ្យ​ឃើញ​ហេតុការណ៍​អគ្គីភ័យ​ដ៏​គួរ​ឲ្យ​តក់ស្លុត​នោះ នៅ​ក្នុង​ទីក្រុង Ventura County ស្ថិត​នៅ​ចម្ងាយ ១០០គីឡូម៉ែត្រ​ពី​ទីក្រុង Los Angeles ដោយ​ផ្ទះ​ខ្លះ​ត្រូវ​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ខណៈ​ផ្ទះ​ខ្លះ​វិញ​បែរ​ជា​មិន​អី ដោយសារតែ​ឥទ្ធិពល​ខ្យល់។

នាយកដ្ឋាន​ពន្លត់​អគ្គីភ័យ Ventura County Fire Department បាន​ព្រមាន​អ្នក​ស្រុក កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ថា ខ្យល់ Santa Ana ដ៏​ខ្លាំងក្លា ដែល​ផ្ទុក​ខ្យល់​ក្ដៅ និង​ស្ងួត​ហួតហែង​ពី​តំបន់​ដី​គោក ហើយ​មាន​កម្រិត​ល្បឿន​ពី ៦៥គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដល់ ៩៥គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង អាច​នឹង​បង្កើន​ការ​បំផ្លិចបំផ្លាញ​កាន់​តែ​ខ្លាំង។

គួរ​បញ្ជាក់​ថា ភ្លើង​ឆេះ​ដែល​ត្រូវ​បាន​គេ​ហៅ​ថា Thomas Fire នេះ បាន​បង្ខំ​ឲ្យ​អ្នក​ស្រុក​ចំនួន ២៧ ០០០នាក់​ជម្លៀស​ខ្លួន​ចាកចេញ​ពី​លំនៅឋាន៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី