អាថ៌កំបាំង ៦យ៉ាង​ពី​ប្អូនស្រី​ពៅ​របស់ Boy Pakorn កម្រ​មាន​អ្នក​ដឹង​បំផុត​!

  • 2017-12-06 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជន​ភាគ​ច្រើន​ ជាពិសេស​អ្នក​គាំទ្រ​នារី​ពិត​ជា​លួច​ច្រណែន​នឹង​ក្មេង​តូច​ Lilwanmai ដែល​ជា​កូន​ស្រី​តូច​តែ​មួយ​ក្នុង​គ្រួសារ​ត្រកូល​ "Chatborirak” ​របស់​តារា​សម្ដែង​ Boy Pakorn ណាស់​ ព្រោះ​ពួកគេ​ដឹង​ច្បាស់​ថា​ ក្នុង​គ្រួសារ​នេះ​មាន​តែ​ម្ដាយ​ និង​បងប្អូន​ប្រុស​ សុទ្ធ​តែ​ជា​សង្ហា។

យ៉ាង​ណា​ក្ដី​មាន​មនុស្ស​មិន​ច្រើន​ទេ​ ដែល​បាន​ដឹង​ពី​រឿងរ៉ាវ​មួយ​ចំនួន​ របស់​ប្អូន​ចិញ្ចឹម​របស់​ Boy Pakorn រូប​នេះ។ ថ្ងៃ​នេះ​ប្រិយមិត្ត​ ប្រាកដ​ជា​ជ្រាប​ពី​ប្រវត្តិ​ខ្លះៗ របស់​នាង​តូច​ Wan Mai ហើយ​នឹង​ដឹង​ច្បាស់​ថា​ តើ​នាង​សំណាង​យ៉ាង​ណា​ពេល​ចូល​មក​នៅ​ក្នុង​គ្រួសារ​នេះ៖

១. Wan Mai កើត​នៅ​ថ្ងៃ​ទី​ ២០​ ខែ​ធ្នូ​ ឆ្នាំ ២០១២ (បច្ចុប្បន្ន​មាន​អាយុ​ ៨ឆ្នាំ)

២. តារា​សម្ដែង​ Boy Pakorn ជួប​ Wan Mai

ថ្ងៃ​មួយ​ តារា​ប្រុស​រូប​នេះ​ បាន​ទទួល​ការងារ​ថត​រូប​សម្រាប់​ដាក់​ទស្សនាវដ្ដី​មួយ​ ហើយ​ប្រធានបទ​នៃ​រូបថត​នោះ​ គឺ​កូន​ក្មេង។ ដូចនេះ​ក្រុម​ការងារ​ក៏​បាន​ចុះ​ទៅ​ដល់​មណ្ឌល​កុមារ​កំព្រា​មួយ។ ពេល​នោះ​ Boy ក៏​ត្រូវ​ថត​ជាមួយ​ Wan Mai ហើយ​ដោយសារ​ឃើញ​ពី​ភាព​គួរ​ឲ្យ​ស្រឡាញ់​របស់​នាង​ Boy ក៏​មាន​អារម្មណ៍​ស្រឡាញ់​ និង​អាណិត​ទៀត​ផង។

៣. ពេល​ទទួល​ Wan Mai មក​ចិញ្ចឹម​

តាំង​ពី​ពេល​នោះ​មក​ តារា​ប្រុស​រូបនេះ​ បាន​មក​លេង​មណ្ឌល​នោះ​ជា​ញឹកញាប់ រហូត​ដល់​ថ្ងៃ​មួយ​ លោក​ក៏​បាន​សម្រេច​ចិត្ត​ សុំ​ម្ដាយ​ខ្លួន យក​ Wan Mai មក​ចិញ្ចឹម​តែ​ម្ដង។ គោល​បំណង​មួយ​ទៀត​ គឺ​ដោយសារ​លោក​ និង​ប្អូនៗ​ក៏​ធំៗ​ មាន​ការងារ​ ត្រូវ​ចេញ​ក្រៅ​ហូរហែ ជាហេតុ​ម្ដាយ​ក៏​ដូចជា​ឯកា។ ដូចនេះ​ ជម្រើស​ល្អ​បំផុត​គឺ​ ទទួល​ក្មេង​ម្នាក់​មក​ចិញ្ចឹម ។ ប៉ុន្តែ​ ដោយសារ​ Boy មិន​ទាន់​អាច​ចិញ្ចឹម​ក្មេង​បាន ទើប​ធុរៈ​នេះ​ ត្រូវ​ម្ដាយ​លោក​ជា​អ្នក​រ៉ាប់រង។ ចុងក្រោយ​ Wan Mai ក៏​ត្រូវ​ម្ដាយ​របស់​ Boy ទទួល​យក​ទៅ​ចិញ្ចឹម​ដោយ​ត្រឹម​ត្រូវ​ស្រប​ច្បាប់ ក្លាយ​ជា​កូន​របស់​លោក​ស្រី​ និង​ជា​ប្អូន​របស់​ បង​ប្រុស​សង្ហា​ទាំង​ ៣។

៤. អ្នកណា​ជា​អ្នក​មើល​ថែ Wan Mai?

អ្នក​ដែល​មើល​ថែ​ Wan Mai ជាប់​លាប់​គឺ​ ម្ដាយ​របស់​ Boy Pakorn។ ចំណែក​ Boy និង​ប្អូន​ប្រុស​ ២​នាក់​ទៀត​ គ្រាន់​តែ​ជួយ​មើល​ ប្អូន​ពេល​ម្ដាយ​រវល់​ប៉ុណ្ណោះ ជាពិសេស​ នៅ​ពេល​ដែល​ពួកគ​មាន​ពេល​ទំនេរ​នៅ​ផ្ទះ។

៥. អាហារ​ដែល​ Wan Mai ចូល​ចិត្ត​ជាង​គេ​​គឺ​ ស្ប៉ាហ្កេតទី​

៦. Wan Mai ខ្លាច​ Boy ជាង​គេ

សមាជិក​ក្នុង​ផ្ទះ​ដែល​ Wan Mai ខ្លាច​ជាង​គេ​ គឺ​មិនមែន​ជា​ម្ដាយ​ទេ​ ប៉ុន្តែ​ជា​ Boy Pakorn ព្រោះ​លោក​ជា​បង​ធំ​ ហើយ​ណាមួយ​កំលោះ​សង្ហា​រូប​នេះ​ក៏​កាច​មិន​ស្ទើរដែរ។

គ្រួសារ​មួយ​នេះ​ ពិត​ជា​ពោរពេញ​ទៅ​ដោយ​សុភមង្គល​ ដែល​គ្រប់​គ្នា​ស្មាន​មិន​ដល់។ ជាពិសេស​សម្រាប់​អ្នក​ម្ដាយ​របស់​ Boy ក៏​មាន​មោទនភាព​ដែរ​ ត្បិត​អ្នក​ស្រី​មាន​វ័យ​ច្រើន​ ប៉ុន្តែ​មាន​កូន​ស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ Wan Mai នៅ​ជាប់​ជាមួយ​ គ្រាន់​ស្បើយ​ទុក្ខ​កង្វល់។ ម្យ៉ាង​កូន​ប្រុស​ទាំង​ ៣​របស់​អ្នក​ស្រី​ ពិត​ជា​ស្រឡាញ់​ប្អូន​តូច​ម្នាក់​នេះ​របស់​ពួកគេ​ណាស់៕

ចុចអាន៖

ប្រភព៖ jaizaa   ប្រែ​សម្រួល៖ យី សុធារី