កប់​ស៊េរី! គម្រោង​លាន​ដុល្លារ Eden Garden កន្លែង​កម្សាន្ត​ប្រមូល​ផ្ដុំ​គ្មាន​២ នៅ​កម្ពុជា ត្រៀម​បើក​ដើម ២០១៨

  • 2017-12-06 03:01:51
  • ចំនួនមតិ

ចន្លោះមិនឃើញ

ទីបំផុត គម្រោង​លាន​ដុល្លារ Eden Garden ដែល​ជា​កន្លែង​ប្រមូល​ផ្ដុំ​ដោយ​ហាង​ទំនើប​ៗ​គ្រប់​ប្រភេទ មិន​ថា​ក្លឹប​កម្សាន្ត រោង​កុង ហាង​កាហ្វេប្រេនៗ ភោជនីយដ្ឋាន​កាលីបៗ​បែប​ខ្មែរ-ថៃ-ជប៉ុន-ចិន ផ្សារ​ទំនើប នឹង​ត្រៀម​បើក​ជា​ផ្លូវ​ការ​នៅ​ខែ​មករា ដើម​ឆ្នាំ​២០១៨ នេះ​ហើយ។

Eden Garden ដែល​មាន​ទឹក​ប្រាក់​វិនិយោគ ៣ លាន​ដុល្លារ និង​ស្ថិត​នៅ​ក្នុង Phnom Penh City Center (PPCC) កណ្ដាល​ក្រុង​ភ្នំពេញ​នោះ នឹង​មាន​ហាង​ចម្រុះ​ប្រភេទ ២០ ហាង​ឯ​ណោះ មាន​សុទ្ធ​តែ​ជម្រើស​ហាង​ល្អ​ៗ​បំផុត ត្រូវ​សម្រាប់​ជីវិត​អ្នក​ទីក្រុង និង​បរទេស ខណៈ​ដែល​ហាង​មួយ​ចំនួន ក៏​ចាប់​បើក​បណ្ដើរៗ​ហើយ ក្នុង​ខែ​ធ្នូ ២០១៧ នេះ។

លោក Faramarz Ghotbi ជា​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន British Khmer Engineering Constructionនិង​ជា​ម្ចាស់​គម្រោង Eden Garden បាន​ផ្ដល់​បទ​សម្ភាស​ប្រាប់ Sabay ថា៖ "គម្រោង Eden Garden ត្រូវ​បាន​វិនិយោគ​អស់​ទឹក​ប្រាក់ ៣ លាន​ដុល្លារ សង់​លើ​ដី​ប្រមាណ ២ ហិចតា។ ទីតាំង​នេះ ស្ថិត​នៅ​ចំ​កណ្ដាល​ក្រុង​តែ​ម្ដង ទាំង​ជិត​សាលា​រៀន កន្លែង​ធ្វើ​ការ ធនាគារ កន្លែង​វាយ​កូន​ហ្គោល ព្រម​ទាំង​ជិត​សួន​ធំ​ជាង​គេ​បង្អស់​នៅ​ភ្នំពេញ ដែល​គ្រោង​នឹង​ធ្វើ​នៅ​ក្នុង PPCC ខាង​មុខ​នេះ"។

លោក​បន្ត​ថា៖ "បើ​ផ្អែក​តាម​គម្រោង​ប្លង់​មេ​របស់ PPCC ពេល​ដែល​គម្រោង​លំនៅឋាន (ផ្ទះ ខុនដូ) និង​គម្រោង​អគារ​ការិយាល័យ​ផ្សេងៗ បញ្ចប់​ការ​សាងសង់​រួច​រាល់ Eden Garden នឹង​ទាក់ទាញ​មនុស្ស​កាន់​ច្រើន​ថែម​ទៀត"។

លក្ខណៈ​ពិសេស​របស់ Eden Garden នៅ​ជិត​ផ្សារ​កុងតឺន័រ Art's Container មួយ​នេះ មិន​ត្រឹម​តែ​មាន​ហាង​គ្រប់​ប្រភេទ​នោះ​ទេ ថែម​ទាំង​មាន​កន្លែង​ក្មេង​លេង សន្តិសុខ​យាម​កាម ២៤ ម៉ោង សួន​បៃតង និង​ទឹក​បាញ់ ដល់​ទៅ ១ហិកតា​ឯណោះ ខណៈ​ចំណត​យានយន្ត​អាច​ដាក់​រថយន្ត​បាន ៣២៥ គ្រឿង និង​ម៉ូតូ ៥០០ គ្រឿង។

ខាង​ក្រោម​នេះ ជា​ហាង​ត្រៀម​នឹង​បើក​ដំណើរ​ក្នុង​ខែ​ធ្នូ និង​មករា ខាង​មុខ​នេះ៖

  • ក្លឹប Epic Club
  • រោងកុន Legend Cinema
  • ហាង​អាហារ​សមុទ្រ The Lobster Bay Seafood
  • ហាង​ស៊ូស៊ី Kyoka Sushi
  • ភោជនីយដ្ឋាន Huat Huat
  • ផ្សារ​ទំនើប Super Store
  • ហាង​បុក​ល្ហុង​ថៃ តាំក្រះធើយ (Tumkratoei)
  • ហាង​នំ​ដូណាត់ Big Apple Donuts
  • ហាង​នំ Saychiizu
  • Step
  • ឱសថ​ស្ថាន ២៤ ម៉ោង Help+
  • ហាង Chicken Rice
  • ហាង​កាហ្វេ Starbucks
  • ភោជនីយដ្ឋាន S&P Thai
  • ភោជនីយដ្ឋាន Bonchon
  • ហាង​គុយទាវ Noodle 60s
  • ភោជនីយដ្ឋាន ម៉ារឹហ្គាមិអ៊ុដុង (Maragume Udon)
  • ភោជនីយដ្ឋាន Two Cows
  • ភោជនីយដ្ឋាន Geylang Lor 9
  • ហាង​ឌីមសាំ Dim Sum Emperor ៕

អត្ថបទ៖ វិទូ