សេន​ ប៊ុនថេន​ ឃីម​ ឌីម៉ា​ បើក​ឆាក​មុន​គេ​ក្នុង​កម្មវិធី​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​

  • 2017-12-06 03:27:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ជើង​ខ្លាំង​ទម្ងន់​ធ្ងន់​ សេន​ ប៊ុនថេន​ នឹង​ដឹក​ដៃ​សិស្ស​ប្អូន​ ឃីម​ ឌីម៉ា​ ឡើង​ប្រកួត​បើក​ឆាក​មុន​គេ​នៅ​ថ្ងៃទី៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ ខាង​មុខ​នេះ​ ក្នុង​កម្មវិធី​ប្រដាល់​អន្តរជាតិ​​លើក​ទី១។​ សម្រាប់​ការ​ប្រកួត​ថ្ងៃ​ទី៨ ត្រូវ​ជា​ថ្ងៃ​ដំបូង​​នេះ​កីឡាករ​ សេន​ ប៊ុនថេន​ ត្រូវ​ប៉ះ​ជា​មួយ​អ្នក​ប្រដាល់​មក​ពី​ប្រទេស​អ៊ីរ៉ង់​ Amirhossein Ebrahimi​ ក្នុង​ប្រភេទ​ទម្ងន់​ ៧៥គីឡូក្រាម​ ខណៈ​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ ឃីម​ ឌីម៉ា​ ត្រូវ​ប៉ះ​អ្នក​ប្រដាល់​ឆ្លង​ដែន​មក​ពី​ថៃ​ Kev Kung Vann​ ក្នុង​ប្រភេទ​ទម្ងន់​ ៦៣,៥​ គីឡូក្រាម​ ក្រៅ​ពី​នោះ​ក៏​មាន​គូ​ខ្មែរ​ផ្សេង​ទៀត​ដែរ​ ដូច​ជា​ ឌុម​ កែវដា​ និង​ ម៉ន​ ម៉ាប់​ ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម