អ្នក​ចូល​ចិត្ត​​អាន ត្រូវ​ចិត្ត​ស្ដូក ព្រោះ​ពិព័រណ៍​សៀវភៅ​កម្ពុជា​ឆ្នាំ​នេះ មាន​ស្តង់​ ៨០​

  • 2017-12-06 03:52:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិព័រណ៌​សៀវភៅ​កម្ពុជា ​នឹង​ចាប់​ផ្តើមពី​ថ្ងៃ​ទី ៨​-១០ ​ធ្នូ ដោយ​អ្នកចូលរួម​ទាំងអស់ អាច​​ដើរ​ទស្សនា និង​រក​ទិញ​សៀវភៅ​គ្រប់​ប្រភេទ​នៅ​តាម​ស្តង់​សៀវភៅ និង​ស្តង់​គ្រឿង​អនុស្សាវរីយ៍​ផ្សេងៗ​ជាច្រើន ដែល​មាន​ដល់​ទៅ ​៨០ ​ស្តង់​នៅបណ្ណាល័យ​ជាតិ​។

ខុស​ពី​ឆ្នាំ​មុនៗ ប្រធានបទ​សម្រាប់​ពិព័រណ៌​សៀវភៅ​ក​ម្ពុ​ជា​នៅក្នុង​ឆ្នាំ​នេះ គឺ “​អាន​ច្រើន បង្កើន​ឱកាស​” ដើម្បី​ឲ្យ​យុវ​ជន​ខ្មែរ​ចាប់​យក​ការ​អាន​ជា​ឱកាស​ល្អ​មួយ​សម្រាប់​ខ្លួន​។

កម្មវិធីនេះ នឹង​មានវត្តមាន​ឯកឧត្តម ហង់ ជួនណា​រ៉ុន រដ្ឋ​ម​ន្ត្រី​ក្រសួង​អប់រំ យុវ​ជន និង កីឡា ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋ​ម​ន្ត្រី​ក្រសួងព័ត៌មាន និង លោក​ជំទាវ ភឿង ស​កុណា រដ្ឋ​ម​ន្ត្រី​ក្រសួង​វប្បធ​ម៌ និង​វិចិត្រសិល្បៈ​ ខណៈ​ដែល​កម្មវិធី​ត្រូវ​បានរៀបចំដោយក្រសួង​វ​ប្បធ​ម៌ ក្រសួង​អប់​រំ និង​ក្រសួង​ព័ត៌មាន ព្រម​ទាំង​មាន​ការសហការ​ជាមួយ​ប​ណ្ណា​ល័យ​ជាតិ​កម្ពុជា​។​

ក្នុង​រយៈពេល ៣ ថ្ងៃ​ កម្មវិធី​ពិ​ព័រណ៍សៀវភៅ​ថ្នាក់ជាតិ នឹង​បង្កើត​សកម្មភាព​សម្រាប់​កុមារ ដូចជា និទាន​រឿង​ខ្លី គូ​សមុខ គូរគំនូរ​ កម្មវិធីកម្សាន្ត។​

ពិ​ព័រ​ណ៌​សៀវភៅ​កម្ពុជា ធ្វើឡើង​ក្នុង​គោល​បំណង​លើកកម្ពស់​សៀវភៅ​ដែលជា​ស្នាដៃ​របស់​កវីនិពន្ធ​ខ្មែរ​។ ពិ​ព័រ​ណ៌​នេះ រួម​ចំណែក​គាំទ្រ​ស្នាដៃ​របស់​អ្នកនិពន្ធ ផ្សព្វផ្សាយ​វិស័យ​បោះ​ពុម្ព​នៅ​កម្ពុជា លើកទឹកចិត្ត​សិស្ស-និស្សិត​​ឲ្យ​ចូលចិត្ត​ការសរសេរ ​បង្កើន​ទម្លាប់​អាន​៕

ដោយ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម