Kim Kardashian ថត​រូប​ក្រមួន​​ដេក​ស្រាត​បង្ហោះ​ឌឺ​ដង Taylor Swift

  • 2017-12-06 05:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​គណនី Instagram តារា​ម៉ូដែល​ Kim Kardashian ​បាន​បង្ហោះ​រូប​ភាព​មួយ​សន្លឹក​​ដែល​មាន​ក្នុង​វីដេអូ​ចម្រៀង​បទ "Famous" ​របស់​ប្ដី​នាងគឺ​លោក​ Kanye West។

នៅ​ក្នុង​រូប​នោះ ជា​រូប​ក្នុង​ឈុត​ដែល​​តារា​ចម្រៀង Taylor Swift ដេក​នៅ​ជិត Kanye West។ ក្នុង​បទ​ចម្រៀង​នោះ​ដែរ​ តារា​ចម្រៀង​ប្រុស​រូប​នេះ បាន​រ៉េប​ថា៖ "ខ្ញុំ​គិត​ថា​ខ្ញុំ​គួរ​តែ​ដេក​ជាមួយ Taylor ព្រោះ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​នាង​មាន​ភាព​ល្បី​ល្បាញ"។

តារា​ម៉ូដែល​រូប​នេះ​បាន​បង្ហោះ​រូបភាព​នេះ ព្រម​ជាមួយ​ការ​សរសេរ​ពី​ក្រោម​រូប​នោះ​ថា "Famous"។ ក្រោយ​ពី​រូបភាព​ត្រូវ​បាន​បង្ហោះ អ្នក​គាំ​ទ្រ​របស់​តារា​ចម្រៀង Taylor Swift បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាម​ៗ ដោយ​​បាន​ដាក់​រូប​កណ្ដុរ​ជា​ច្រើន​នៅ​ពី​ក្រោម​រូប​ភាព​នោះ។

រូប​កណ្ដុរ​នេះ​​មាន​ន័យ​​សំដៅ​លើ​បុគ្គល​ដែល​​មនុស្ស​ទូទៅ​ស្អប់​ខ្ពើម​ និង​ជា​មនុស្ស​​ចូលចិត្ត​ឈ្នានីស​និង​ក្បត់​​អ្នក​ដទៃ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ រូប​សត្វ​នេះ​ក៏​អាច​មាន​ន័យ​ថា តារា​ម៉ូដែល​រូប​នេះ​​ (ដែល​ចាត់​ទុក​ជា​សត្វ​កណ្ដុរ)​ ត្រូវ​បាន​ស៊ី​ដោយ​​ស្ដេច​ពស់ Taylor។

តារា​ចម្រៀងKanye West និង​ Taylor Swift មាន​ជម្លោះ​ជាមួយ​គ្នា​ចាប់​តាំង​ពី​ឆ្នាំ ២០០៩ មក​ម្ល៉េះ​អំឡុង​ពេល​​ដែល Kanye បាន​​​និយាយ​កាត់​សម្ដី​តារា​ស្រី​រូប​នេះ​​​​ពេល​ដែល​នាង​ឡើង​ទទួល​ពាន​រង្វាន់ MTV VMAs៕

ចុចអាន៖

ប្រភព៖ Kenh14   ប្រែសម្រួល៖ អន សុភក្ត្រា