យុវ​ជន​ជាង ១០០ នាក់ លះបង់​​កម្លាំងកាយ កម្លាំងចិត្ត មក​ជួយពិព័រណ៍​សៀវភៅ​កម្ពុជា​

  • 2017-12-06 07:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​៦ នឹង​ប្រារ​ព្ធនា​ថ្ងៃទី​៨ ៩ និង ១០ ខែ​ធ្នូ ខាងមុខ​នេះ នៅក្នុង​ទី​ធ្លាប​ណ្ណា​ល័យ​ជាតិ​កម្ពុជា​។ ពិព័រណ៍​សៀវភៅ​កម្ពុជា អាច​ប្រព្រឹត្តិ​ទៅ​បាន​ដោយ​មាន​ការចូលរួម​រៀបចំ ដោយ​ក្រសួង និង​ស្ថាប័ន​ធំៗ​ជាច្រើន​។ មិន​តែ​ប៉ុណ្ណោះ ក៏​មាន​ការ​ប្តេជ្ញា និង​ប្រឹង​ប្រែង​ពី​សំណាក់​យុវជន​ស្ម័​គ្រ​ចិត្ត​ដែលមាន​ចំ​នួន ១៣៦​នាក់​។

[ឱកាស​មានហើយកុំ​ឲ្យរំលង សម្រាប់អ្នក​ចូល​ចិត្ត​ការ​អាន ស្តង់​ ៨០​ នឹង​រង់​ចាំ​អ្នក​](Sabay-news "Title")

ជាក់ស្ដែង សម្រាប់​កម្មវិធី​ថ្នាក់ជាតិ​នេះ យុវ​ជន ១៣៦​នាក់ ត្រូវបាន​ចែកជា ១១ ក្រុម ដែល​រួមមាន ក្រុម​សម្ភារៈ ក្រុម​លក់​វត្ថុ​អនុស្សាវរីយ៍ ក្រុម​រចនា ក្រុម​ផ្សព្វផ្សាយ​និង​ទំនាក់ទំន​ង ក្រុម​មគ្គទេសក៍ដែល​នឹង​ជួយ​ណែនាំ​ពី​ទីតាំង​កម្មវិធី​នៅក្នុង​ប​ណ្ណា​ល័យ និង​មាន​ក្រុម​ជំនួយ​ជាច្រើន​ទៀ​ត​ ដើម្បី​ឲ្យ​ពិព័រណ៍​ឆ្នាំនេះ​កាន់តែ​មាន​ភាពល្អប្រសើរ​និង​និង​រលូន​ជាង​មុន​។ លើ​លពី​នេះ​ទៅទៀត អ្នកចូលរួម​ទស្សនា​ទាំងអស់​នឹង​ទទួលបាន​ភាពសប្បាយ កម្សាន្តជាមួយនឹង​ការសម្តែង​ពី​ក្រុម​យុវ​ជន​ស្ម័​គ្រ​ចិត្ត​។

សូម្បីតែ​កុមារ​តូចៗ ក៏​នឹង​សប្បាយរីករាយ​ជាមួយ​ការ​រៀបចំ​សកម្មភាព​ពិសេ​សម្រាប់​កុមារ ដូចជា ការអាន​សៀវភៅ​រឿង​និទាន ការ​គូ​សមុខ និង ការបង្កើត​វត្ថុ​ដោយ​ផ្ទាល់ដៃ ដែល​ជា​ស្នាដៃ​របស់​យុវ​ជន​ស្ម័គ្រ​ផងដែរ​។

ដូច្នេះ ទាំង​មុន និង​អំឡុង​ពេលនៃ​កម្មវិធី សុទ្ធតែ​មាន​ការចូលរួម​យ៉ាងសកម្ម​ពី​សំណាក់​យុវជន​ស្ម័​គ្រ​ចិត្ត​គ្រប់​រូប ទាំង​កម្លាំងកាយ កម្លាំងចិត្ត និង​ស្មារតី​យ៉ាង​យកចិត្តទុកដាក់​។ នេះ​ជា​ការរួមចំ​ណែ​ក​របស់​យុវ​ជន ក្នុង​ការលើកកម្ពស់​វិស័យ​អប់​រំ វ​ប្បធ​ម៌នៃ​ការអាន គាំទ្រ​ស្នាដៃ​របស់​អ្នកនិពន្ធ ផ្សព្វផ្សាយ​វិស័យ​បោះ​ពុម្ព​នៅ​កម្ពុជា និង​លើកទឹកចិត្ត​សិស្សានុសិស្ស​ទាំងឡាយ​ឲ្យ​ចូលចិត្ត​ការសរសេរផ​ង​ដែរ​៕

ដោយ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម