វីដេអូ​បទ​ចម្រៀង​ថ្មី​របស់ HyunA មើល​ហើយ​សឹង​ឈាម​ច្រមុះ (វីដេអូ)

  • 2017-12-06 06:20:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

វីដេអូ​បទ​ថ្មី​របស់​តារា​ចម្រៀង​ HyunA បាន​ចេញ​ជា​ផ្លូវ​ការ​ហើយ​ កាល​ពី​ថ្ងៃ​ទី​ ០៤​ ខែ​ធ្នូ​ កន្លង​ទៅ។

បទ​ថ្មី​នេះ​​មាន​ចំណងជើង​ថា​ 'Lip & Hip' ត្រូវ​បាន​រៀប​ចំ​សម្រិតសម្រាំង​ឡើង​ជា​ពិសេស​សម្រាប់​អ្នក​គាំទ្រ​របស់​នាង​ ក្នុង​ឱកាស​គម្រប់​ខួប​ ១០​ឆ្នាំ​ របស់​នាង​ដែល​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ។ បទ​ភ្លេង​ប្រភេទ​ Hip-Hop ពិត​ជា​កន្ត្រាក់​អារម្មណ៍​អ្នក​ស្ដាប់ អម​ជាមួយ​ការ​សម្ដែង​ ពោរពេញ​ទៅ​ដោយ​ឈុត​ឆាក​សិចស៊ី​ ដ៏​រស់​រវើក​របស់​ HyunA បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ជក់​ចិត្ត​គ្រប់​គ្នា។

សម្រាប់​វីដេអូ​បទ​ចម្រៀង​ថ្មី​នេះ​ បាន​បង្ហាញ​ខ្លួន​លើ​ YouTube កាល​ពី​ថ្ងៃ​ទី​ ០៤ ខែ​ធ្នូ​ ហើយ​រហូត​មក​ដល់​ពេល​នេះ​ មាន​អ្នក​ចូល​ទស្សនា​ដល់​ទៅ​ជាង​ ២​លាន​ដង​ទៅ​ហើយ៕

ទស្សនា​ទាំង​អស់​គ្នា៖


ប្រភព៖ YouTube ប្រែ​សម្រួល៖ យី សុធារី