Ronaldo ​ត្រូវ​ការ​៣​គ្រាប់​នៅ​យប់​នេះ ​ដើម្បី​រក្សា​កំណត់ត្រា​អស្ចារ្យ​របស់​ខ្លួន

  • 2017-12-06 06:59:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid ​នឹង​ត្រូវ​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Borussia Dortmund ​ក្នុង​ការ​ប្រកួត​បិទ​ពូល​នៃ​ពាន​រង្វាន់ UEFA Champions League ​វេលា​ម៉ោង​២:៤៥​នាទី។

ការ​ប្រកួត​នេះ​ដែរ ​គ្រាន់​តែ​ជា​ប្រកួត​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ បើ​ទោះ​ជា​ឈ្នះ ​ចាញ់​ឬ​ស្មើ ​ក៏​ក្រុម​របស់​លោក Zidane ​នៅ​តែ​បាន​លេខ​២​ក្នុង​ពូល​ឡើង​ទៅ​វគ្គ​បន្ដ​ដដែល។ រឿង​មួយ​ដែល Real Madrid ​ត្រូវ​ការ​នោះ គឺ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ចង់​បាន​៣​គ្រាប់​ជា​ចាំ​បាច់ ដើម្បី​រក្សា​កំណត់ត្រា​ចាស់​​របស់​ខ្លួន​ដែល​ធ្លាប់​ធ្វើ​បាន​កាល​ពី​រដូវ​កាល​២០១៥-១៦។

កាល​ពី​​រដូវ​កាល​២០១៥-១៦​ Ronaldo ​រក​បាន​១១​គ្រាប់​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល ដែល​ធ្វើ​ឱ្យ​រូបគេ​ក្លាយ​ជា​កីឡាករ​អស្ចារ្យ​មួយ​រូប​ធ្វើ​បាន​ដូច្នេះ។ ស្រប​ពេល​រដូវ​កាល​នេះ​វិញ ​ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា​រូប​នេះ ​រក​បាន​៨​គ្រាប់​ហើយ ​ឆ្លង​កាត់​៥​ប្រកួត​កន្លង​មក។ នេះ​បញ្ជាក់​ថា​រូបគេ​ត្រូវ​ការ​យក​៣​គ្រាប់​ទៀត​នៅ​យប់​នេះ ដើម្បី​រក្សា​កំណត់ត្រា​របស់​ខ្លួន ឬ​រក​ឱ្យ​បាន​ច្រើន​ជាង​នេះ ​បំបែក​កំណត់ត្រា​ឆ្នាំ​​ចាស់​តែ​ម្ដង។

កីឡាករ​ដែល​គេ​រំពឹង​ថា​នឹង​ឈ្នះ​ពាន​Ballon dÓr ​ជា​លើក​ទី​៥​ខាង​លើ​នេះ ​ទើប​តែ​រក​បាន​២​គ្រាប់​ប៉ុណ្ណោះ​នៅ​លីគ​ La Liga ​របស់​អេស្ប៉ាញ ស្រប​ពេល​ដែល​ការ​រក​គ្រាប់​បាល់​បាន​តិច​នេះ ​ធ្វើ​ឱ្យ​មាន​មតិ​រិះគន់​យ៉ាង​ច្រើន។ ផ្ទុយ​ទៅ​វិញ ​នៅ Champions League ​កីឡាករ​ដែល​មិន​ផឹក​ស្រា​ម្នាក់​នេះ ​ហាក់​ដូចជា​ធ្វើ​បាន​ល្អ​ទៅ​វិញ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម