ស្ងាត់​មួយ​រយៈ​ធំ! អតីត​បេក្ខភាព Cambodian Idol ស៊ាន សិលា ចេញ​ចម្រៀង​ក្នុង​ផលិតកម្ម​ថ្មី១​

  • 2017-12-06 09:13:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ធ្លាក់​ពី​កម្មវិធី​ប្រកួត​ចម្រៀង​លំដាប់​ថ្នាក់​ពិភព​លោក Cambodia Idol រដូវ​កាល​ទី​១​មក បេក្ខភាព​ ស៊ាន សិលា ដែល​ធ្លាប់​ឈាន​ដល់​វគ្គ​ Green Mile ហាក់​ស្ងាត់​មួយ​រយៈ​ជា​មួយ​អាជីព​សិល្បៈ​របស់​ខ្លួន​។ ជា​មួយ​ភាព​ស្ងប់​ស្ងាត់​នេះ ស៊ាន សិលា មិន​បាន​កាត់​ផ្ដាច់​ទាំង​ស្រុង​ពី​វិស័យ​សិល្បៈ​ឡើយ​ដោយ​ថ្មីៗ​នេះ​ លោក​បាន​វិល​ត្រលប់​មក​វិញ​ជា​មួយ​ការ​ចេញ​បទ​ចម្រៀង​ផ្ទាល់​ខ្លួន​ក្នុង​ផលិតកម្ម​ថ្មី១។

ដោយ​ទើប​តែ​ទទួល​បាន​ឱកាស​ពី​ផលិត​កម្ម​ក្នុង​ស្រុក​១ ស៊ាន សិលា ​ពោល​ថា៖ "ទោះ​បី​ជា​ខ្ញុំ​មិន​ទទួល​បាន​ជោគ​ជ័យ​ក្នុង​កា​ប្រលង​កម្មវិធី​ Cambodian Idol ហើយ​ក្រោយ​ការ​ប្រលង ​ក៏​​មិន​មាន​ឱកាស​គ្រប់​គ្រាន់​សម្រាប់​ការ​បញ្ចេញ​បទ​ចម្រៀង​ខ្លួន​ឯង​ផង​នោះ​។ តែ​ពេល​នេះ​ខ្ញុំបាទ បាន​ទទួល​បាន​ការ​ផ្ដល់​ឱកាស​ពី​ផលិតកម្ម ហា​ម៉ូនី។​ អញ្ចឹង​សង្ឃឹម​ថា​ពេល​នេះ​ខ្ញុំ​អាច​ទទួល​បាន​ការ​គាំទ្រ​ តាម​រយៈ​បទ​ថ្មី​របស់​ខ្ញុំ​មួយ​បទ​នេះ​ និង​បទ​ផ្សេងៗ​ទៀត​ ​ដែល​មាន​ចេញ​ក្នុង​ពេល​ឆាប់​នេះ"។

ទើប​តែ​ចាប់​ផ្ដើម​ជា​មួយ​ផលិតកម្ម​ខាង តារា​ប្រុស​រូប​នេះ​បាន​បញ្ចេញ​ចម្រៀង​១​បទ​ដែល​មាន​ចំណង​ជើង​ថា "ស្រឡាញ់​បង​គ្មាន​អនាគត​ទេ" ដែល​​ម្ចាស់​ផលិតកម្ម​បញ្ជាក់​ថា ជា​ចម្រៀង​ផលិត​ថ្មី​សុទ្ធសាធ​ និង​ត្រូវ​បាន​សម្រិត​សម្រាំង​ខ្លាំង​​ទាំង​សាច់​ភ្លេង​ និង​ទំនុក​ច្រៀង​។ បទ​នេះ​​ទើប​តែ​ចេញ​ជា Audio ប៉ុណ្ណោះ ឯ​ MV គែ​កំពុង​ត្រៀម​ថត និង​ចេញ​ជា​ពេល​ឆាប់ៗ។

ម្ចាស់​ផលិត​កម្ម​ដដែល​ បន្ត​ថា ហាមូនី មិន​មែន​មាន​តែ​តារា​ចម្រៀង​ម្នាក់ និង​ចម្រៀង​១​បទ​នេះ​​ទេ។ ក្រុម​ហ៊ុន​មាន​តារា​ចម្រៀង​​ជា​ច្រើន​ទៀត​ដូច​ជា កញ្ញាប៊ូកាលោក ប៊ីយ៉ា និង​កញ្ញា​ ម៉ារៀន។ ឯ​​ចម្រៀង​​ដែល​បាន​ចេញ​ជា​ផ្លូវ​ការ​មាន​ចំនួន​សរុប​ជាង​៣០​បទ​​ ដោយ​គ្រប់​បទ​សុទ្ធ​តែ​សម្រិត​សម្រាំង​ឡើង​ដោយ​អ្នក​និពន្ធ​បទ​ភ្លេង និង​ទំនុក​ច្រៀង​មាន​បទ​ពិសោធន៍​ជា​យូរ​ឆ្នាំ៕

អត្ថបទ៖ សុខណា