ប្អូន​​កំលោះ​របស់ Fan Bingbing នឹង​​បង្ហាញ​​ខ្លួន​​ជា​​តារា K-Pop ឆាប់ៗ

  • 2017-12-06 23:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពន្លក​ថ្មី​របស់​ K-Pop ម្នាក់​មក​ពី​ប្រទេស​ចិន​ កំពុង​ធ្វើ​ឲ្យ​បណ្ដាញ​អ៊ីនធឺណិត​ជ្រួល​ច្របល់​ នៅ​ពេល​ដែល​ដឹង​ដំណឹង​ថា​ បុរស​សង្ហា​រូប​នេះ​នឹង​ឈាន​ជើង​ចូល​ពិភព​សិល្បៈ​កូរ៉េ​ខាង​ត្បូង​ឆាប់ៗ។

អ្វី​ដែល​កាន់​តែ​ភ្ញាក់​ផ្អើល​ខ្លាំង​នោះ​ គឺនៅ​ពេល​ដែល​មហាជន​រក​ឃើញ​ថា​ យុវជន​វ័យ​ ១៧​ឆ្នាំ​ ឈ្មោះ​ Fan Chengcheng នេះ​មិន​មែន​ជា​តារា​ធម្មតាឡើយ​ ពោល​ លោក​គឺ​ជា​ប្អូន​ប្រុស​របស់​តារា​សម្ដែង​ល្បី​ឈ្មោះ​ប្រចាំ​ប្រទេស​ចិន​ Fan Bing Bing។

ផ្អែក​តាម​វិបសាយ​ចិន​ Sina បាន​ឲ្យ​ដឹង​ថា​ ពន្លក​ថ្មី​រូប​នេះ​ បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ផលិតកម្ម​ដ៏​ធំ​មួយ​ដែរ​របស់​កូរ៉េ​ គឺ​ Yuehua Entertainment។ ចំណែក​ប្រភព​មួយ​ទៀត​ពី​វិបសាយ​ Soompi ក៏​បាន​បញ្ជាក់​ដែរ​ថា​ ខាង​ផលិតកម្ម​កំពុង​ពិភាក្សា​គ្នា​ ថា​គួរ​ឲ្យ​ Chengcheng ចេញ​មុខ​ដំបូង​នៅ​ប្រទេស​កូរ៉េ​ ឫ​ប្រទេស​ចិន។

ដោយឡែក​ បើ​និយាយ​ពី​ប្រជាប្រិយភាព​វិញ​ អ្នក​គាំទ្រ​ភាគ​ច្រើន​រំពឹង​ទុក​មុន​ជា​ស្រេច​ថា​ តារា​ប្រុស​វ័យ​ក្មេង​រូប​នេះ​ក៏​នឹងអាច​ទទួល​ប្រជាប្រិយ​មិន​ធម្មតា ​មិន​ខុស​ពី​បង​ស្រី​ Fan Bingbing ប៉ុន្មាន​ឡើយ៕

ប្រភព៖ nextshark   ប្រែ​សម្រួល៖ យី សុធារី