៤ស្នៀត ទង្វើរបស់មេ ធ្វើឲ្យបុគ្គលិកធ្វើការមិនស្ដាយកម្លាំង
- 2017-12-07 01:54:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ស្នៀត ទង្វើរបស់មេ ធ្វើឲ្យបុគ្គលិកធ្វើការមិនស្ដាយកម្លាំង
ចន្លោះមិនឃើញ
នៅក្នុងរង្វង់ការងារមេ និងកូនចៅគេចមិនផុតឡើយពីជម្លោះផ្ទៃក្នុង ហើយបញ្ហាដែលតែងតែកើតញឹកញយនោះ ក៏វានៅមិនឆ្ងាយពីផ្លូវកាយវិការ និងពាក្យសម្ដីដែរ។ ប៉ុន្តែក្នុងនាមជាមេដឹកនាំ ក៏មិនត្រូវទៅចង់ឈ្នះចាញ់អ្វីដែរ ផ្ទុយទៅវិញគួររៀនពីស្នៀតរក្សាបុគ្គលិកល្អៗទាំងបួនដូចខាងក្រោមនេះ ប្រាកដណាស់ថាបុគ្គលិកនឹងធ្វើការជាមួយអ្នករហូត លុះត្រាក្រុមហ៊ុនលែងដំណើរការ។
លោក ស៊ាង លាប គ្រូបង្វឹកចិត្តសាស្ត្រខាងផ្នែកដឹកនាំនៃក្រុមហ៊ុនឯកជនមួយ ប្រាប់វិធីរក តម្រូវការមូលដ្ឋាននៃផ្លូវចិត្តនៃធាតុសំខាន់៤របស់បុគ្គលិក ដូចជា៖
ការផ្ដល់តម្លៃ
មនុស្សម្នាក់ៗត្រូវការទទួលអារម្មណ៍ថាខ្លួនឯងមានតម្លៃ។ ប្រសិនបើកាលណាមេក្រុម ឬមេដឹកនាំប្រព្រឹត្តមកលើកូនចៅប្រកបដោយទង្វើមានតម្លៃនោះ ដូចជាតែងតែចាត់ទុកបុគ្គលិកជាបុគ្គលសំខាន់ក្នុងក្រុមហ៊ុនដូចគ្រួសារ និងជឿជាក់ពេលប្រគល់ការងារឲ្យធ្វើ និងមានស្នាមញញឹមរវាងគ្នានិងគ្នាជានិច្ច។
ការយល់ចិត្ត
ការផ្ដល់គំនិតពេលទាល់ច្រក ឬជួយយកអាសារក្នុងពេលសំខាន់ណាមួយ ជាពេលដែល បុគ្គលិកនឹងចងចាំទង្វើនោះមួយជីវិត។ ឧទាហរណ៍គ្រួសាររបស់បុគ្គលិកកំពុងមានទុក្ខ ឬបាត់បង់សមាជិកគ្រួសារ ខណៈការងារក៏ត្រូវបន្ទាន់ដែរ។ ប៉ុន្តែនេះជាវេលាមួយដែលមេត្រូវចេញមុខជួយ បើទោះជាតិចក្ដី ឲ្យតែមានចិត្តចង់ជួយ គឺគួរតែជួយឲ្យអស់លទ្ធភាព។ លោកថា៖ «កូនចៅធ្វើរបាយការណ៍ឲ្យតែមិនល្អ ថ្នាក់លើមិនគួរស្ដីបន្តោសទេ គួរតែបង្វឹក ឬណែនាំរបៀបធ្វើឲ្យល្អវិញ»។
ការផ្ដល់ក្ដីបារម្ភ
ចំណុចនេះក៏ជាកត្តាសំខាន់មួយសម្រាប់បុគ្គលិកត្រូវការក្ដីបារម្ភពីមេកើយ។ ការងារមួយចំនួនខ្លះត្រូវឆ្លងកាត់គ្រោះថ្នាក់ ដូចជាខាង ផ្នែកហិរញ្ញវត្ថុនៅតាមហាង អ្នកយកព័ត៌មាន និងអ្នកដឹកជញ្ជូន...។ល។ ក្រៅពីផ្ដល់ការធានារ៉ាប់រងជីវិតឲ្យ ពួកគេក៏ត្រូវការសួរនាំបន្ថែមពីសុខទុក្ខរបស់គេយ៉ាងដែរ ហើយចង់បានអ្វីផ្សេងទៀត ដើម្បីការងារទៅមុខរីកចម្រើនដោយរលូន។
អារម្មណ៍សុវត្ថិភាព
នៅចំណុចចុងក្រោយនេះវិញ ក៏ស្រដៀងគ្នានឹងចំណុចទី៣ ដែរ គ្រាន់តែចំណុចនេះ ថ្នាក់ដឹកនាំត្រូវគិតសំខាន់ពីសុវត្ថិភាពទាំងបុគ្គលិក និងការងារចម្បង។ «ជួនណាមនុស្សយើងខ្វះអារម្មណ៍សុវត្ថិភាព គាត់លាក់ គាត់មិនហ៊ានបញ្ជេញអារម្មណ៍ បើទោះបីការងារនោះលំបាកឲ្យគាត់ធ្វើ ក៏គាត់ថាចេះដែរ» លោក ស៊ាង លាប បន្ថែម។