គន្លឹះថតទិដ្ឋភាពទីក្រុងពីលើអាគារខ្ពស់ តាមបង្អួចកញ្ចក់ពេល Blue Hour

  • 2017-12-07 02:35:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

Blue Hour សំដៅ​លើ​រយៈពេល​មួយ ផ្ទៃ​មេឃ​មាន​ចន្លោះ​ពណ៌​ពី​ខៀវ​ខ្ចី ទៅ​ខៀវ​ចាស់ ដែល​កើតឡើង​ពេល​ព្រលឹម និង​ពេល​ល្ងាច ដោយ ៣០នាទី មុន​ព្រះអាទិត្យ​រះ និង ១០ ទៅ ១៥នាទី​ក្រោយ​ព្រះអាទិត្យ​បាន​លិច​។ 

ការ​ថតរូប​អាគារ​ពី​លើ​ក្នុង​រយៈពេល​នេះ អាច​បន្ថែម​ការ​ចាប់​អារម្មណ៍​កាន់​តែ​ល្អ​លើ​ទិដ្ឋភាព​។ សម្រាប់​ទិដ្ឋភាព​នៅ Fukuoka ប្រទេស​ជប៉ុន អាច​ថត​នៅ​អាគារ Fukuoka, ទិដ្ឋភាព​នៅ Shanghai នៅ​ប្រទេស​ចិន អាច​ថត​នៅ​អាគារ Shanghai World Financial Center Observatory, ទិដ្ឋភាព​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម អាច​ថត​នៅ​អាគារ Bitexco Financial ដូច្នេះ​បើ​បាន​ទៅ​ដល់​ទីនោះ អាច​ពិចារណា​បាន​។ សម្រាប់​ប្រទេស​កម្ពុជា អ្នក​អាច​ជ្រើសរើស​អាគារ​ខ្ពស់ៗ​ណាមួយ​ក្នុង​តំបន់​របស់​អ្នក រួច​អាច​អនុវត្ត​បាន​តាម​គន្លឹះ​ខាងក្រោម​៖

ប្រើ​នូវ Mini-tripod

ក្នុង​ការ​ថតរូប​នៅ​ពេល Blue hour អ្នក​ចាំ​បាច់​ត្រូវការ​មាន​នូវ Tripod ទាំង​ពេល​ថត​នៅ​ខាងក្រៅ ឬ​ខាងក្នុង​។ វា​អាស្រ័យ​លើ​ការ​កំណត់​របស់​ទីតាំង និង​កត្តា​ចំ​នួន​ភ្ញៀវ​ចូលរួម​មើល ឬ​ថត​នៅ​លើ​អាគារ​តាម​បង្អួច​កញ្ជក់ ហើយ​អ្នក​គួរ​មាន​ប្រើ​នូវ Mini-tripod។ 

សម្អាត​កញ្ជក់​ជាមួយ​នឹង​អាវ​

កញ្ចក់​បង្អួត​មិន​តែងតែ​ស្អាត​ល្អ​នោះ​ទេ ដូច្នេះ​អ្នក​គួរ​ជ្រើសរើស​ប្រលោះ​មាន​កញ្ជក់​ណា​ស្អាត​ពី​ក្រៅ ព្រោះ​បើ​ខាង​ក្នុង​មិន​សូវ​ស្អាត​អ្នក​អាច​ជូត​សម្អាត​បាន ដោយ​អាវ​អ្នក​សាគួរ​ប្រើ​ក្នុង​កាបូប​អ្នក​។ 

របៀប​កាត់បន្ថយ​ចំណាំង​ផ្លាត​ពី​បង្អួត​

នេះ​ជា​ចំនុច​ធំ​បំផុត​គួរ​ផ្ដោត​សំខាន់ ពេល​ថតរូប​តាម​កញ្ចក់​បង្អួត​។ កញ្ចក់​បង្អួច​ដំណើរការ​ដូច​ទៅ​នឹង​កញ្ចក់​យើង​ធម្មតា​ដែរ ហើយ​វា​ពិបាក​ក្នុង​ការ​ជៀសវាង​ពេញលេញ​ពី​ចំណាំង​ផ្លាត​ក្នុង​ការ​បង្ហាញ​ក្នុង​ទិដ្ឋភាព ដូចជា​ខ្លួន​អ្នក ឬ​ពន្លឺ​ក្នុង​បន្ទប់ ជាដើម​។ 

ដូច្នេះ​អ្នក​គួរ​ថត​តម្រង់​ឲ្យ​កៀក​ទៅ​នឹង​កញ្ចក់​តាម​តែ​អាច​ទៅ​រួច ដោយ​ទុក​ចន្លោះ​តិច​តួច​រវាង​កញ្ចក់ និង Lens ហើយ​ការ​ប្រើ Polarizing filter អាច​ជួយ​កាត់​បន្ថយ​ចំណាំង​ផ្លាត​មួយ​ចំនួន​បាន​។ មួយវិញទៀត អ្នក​អាច​ប្រើ សម្ភារៈ​មួយចំនួន ដូច​ខាងក្រោម សម្រាប់​គ្រប ឬ​ដាក់​អឹប​នឹង​កញ្ចក់ ដើម្បី​ការពារ​ចំណាំង​ពី​ខ្លួន​អ្នក ពន្លឺ​ក្នុង​បន្ទប់ និង​អ្នក​ដទៃ​ទៀត​ដើរ​កាត់​។

  • ប្រើ​ក្រណាត់​វាំង​នន​ពណ៌​ខ្មៅ​៖ យក​វា​អឹប​នឹង​បង្អួច ដោយ​ទុក​ប្រលោះ Lens មើល​តាម​កញ្ចក់​។
  • ប្រើ​អាវ​ពណ៌​ខ្មៅ​៖ យក​វា​គ្រប​ពី​លើ​កាមេរ៉ា​។
  • ប្រើ​ក្រណាត់​រុំ​ករ និង​មុខ (Neck gaiter)​៖ យក​វា​ក្តោប​កាមេរ៉ា​ទុក​ចន្លោះ Lens។
  • ប្រើ​ក្រណាត់​ឃ្លុំ (Lenskirt)៖ យក​វា​ឃ្លុំ​កាមេរ៉ា ដោយ​ទុក​ចន្លោះ Lens៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ


ប្រភព៖ Digital Photography School ប្រែ​សម្រួល៖ ប៊ុនធឿន