Shakhtar ក្លាយ​ជា​ក្រុម​ដំបូង​ដែល​ផ្ដួល​ Man City រដូវ​កាល​នេះ

  • 2017-12-07 02:02:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City ទី​បំផុត​ស្គាល់​បរាជ័យ​លើក​ដំបូង​នៅ​រដូវ​កាល​នេះ​ក្រោយ​ចាញ់​ក្រុម​មក​ពី​អ៊ុយក្រែន​ Shakhtar Donetsk ២​ទល់​នឹង​១​នៅ​ថ្ងៃ​បិទ​ឆាក​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពូល​ F។

ក្រុម​លោក​ Pep Guardiola មិន​ស្គាល់​ពាក្យ​ថា​ចាញ់​សោះ​ចំនួន​២៩​ប្រកួត​ចុងក្រោយ​មាន​តែ​ឈ្នះ​ និង​ស្មើ​ប៉ុណ្ណោះ​តែ​យ៉ាង​ណា​យប់​មិញ Shakhtar បាន​ក្លាយ​ជា​ក្រុម​ដំបូង​ដែល​បញ្ចប់​កំណត់ត្រា​របស់​ Man City។

ជំនួប​ក្នុង​ទឹកដី​ Donbass Arena នៅ​វគ្គ​ទី​មួយ​ក្រុម​ម្ចាស់​ផ្ទះ​មាន​ឱកាស​ស៊ុត​នាំ​មុខ​រហូត​២​គ្រាប់​មុន​ធ្វើ​បាន​សម្រេច​ដោយ​ខ្សែ​បម្រើ​ Bernard នៅ​នាទី​២៦ និង​ Ismaily​ ៣២។ យ៉ាង​ណា​នៅ​ចុង​ម៉ោង​នាទី​៩០+២ ទើប​ Man City សង​បាន​១​គ្រាប់​វិញ​ជា​ការ​ទាត់​បាល់​ប៉េណាល់ទី​របស់ Agüero។

នៅ​ពូល​F នេះ​ក្រុម​ដែល​ឈាន​ទៅ​វគ្គ​បន្ត​គឺ Manchester City ជា​ក្រុម​លេខ​១​ និង​ Shakhtar Donetsk នេះ​តែ​ម្ដង​ជា​ក្រុម​លេខ​២៕

​​

អត្ថបទ៖ វីរ៉ុត

អត្ថបទពេញនិយម