Arsenal ​បាន​គ្នា​ហើយ Napoli , AT Madrid ​និង Dortmund ​ធ្លាក់​ទៅ​លេង Europa League

  • 2017-12-07 02:08:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បញ្ចប់​វគ្គ​ជម្រុះ​តាម​ពូល​ពាន UEFA Champions League ​កាល​ពី​យប់មិញ​នេះ ​គេ​ឃើញ​ថា​ក្រុម​ខ្លាំង​មួយ​ចំនួន​បាន​ធ្លាក់​ទៅ​លេង​ Europa League ​ហើយ រួម​មាន Napoli Atletico Madrid ​និង Dortmund ​ជា​ដើម។

Napoli

កាល​ពី​ដើម​ឡើយ ​នៅ Europa League ​នេះ ​មាន​តែ​ Arsenal ​មួយ​ទេ ដែល​មើល​ទៅ​ខ្លាំង​និង​ជា​ក្រុម​ធ្លាប់​តែ​លេង​នៅ UEFA Champions League ។ ដោយ​ឡែក​នៅ​ពេល​នេះ ​ក្រុម​របស់​លោក Wenger ​គឺ​មាន​គ្នា​ទៅ​លេង​ជាមួយ​ហើយ ​ដោយ​ក្រុម​កំពូល​៣​ទៀត ​នឹង​ធ្លាក់​ទៅ​លេង​ពាន​លំដាប់​ទី​២​នៅ​អឺរ៉ុប​នេះ។

At Madrid

Napoli ​ជា​ក្រុម​ខ្លាំង​មួយ​នៅ​អ៊ីតាលី ​ដែល​ស្ថិត​ក្នុង​ពូល​ជាមួយ Man City ​ Feyenoord និង ​Shakhtar Donetsk។ គួរ​ឱ្យ​សោកស្ដាយ ​Napoli ​មាន​ឱកាស​បាន​ឡើង​ទៅ​ដែរ ប៉ុន្តែ​បែរ​ជា​មិន​ចេះ​ក្ដោប​យក ​បណ្ដោយ​ខ្លួន​ឱ្យ​ចាញ់​ក្រុម​ខ្សោយ​ក្នុង​ពូល​នេះ ​បាត់​ឱកាស​ទៅ។ ដោយ​ឡែក​សម្រាប់ Dortmund ​និង AT Madrid ​វិញ ក៏​មិន​សូវ​ខុស​គ្នា សុទ្ធ​តែ​រៀប​ចំ​មិន​បាន​ល្អ ​ចាញ់​ក្រុម​សមត្ថភាព​ក្រោម​ខ្លួន បាន​ត្រឹម​ឈរ​លេខ​៣​ក្នុង​ពូល​ប៉ុណ្ណោះ។

Dortmund

សរុប​ជា​រួម​នៅ Europa League ​រដូវ​កាល​នេះ ​នឹង​មាន​ក្រុម​ខ្លាំង​៤​មក​ពី​៤​ប្រទេស ​ប្រជែង​គ្នា ​ដណ្ដើម​យក​ពាន ​រួម​មាន Arsenal AT Madrid Napoli ​និង Dortmund ដែល​ជា​ក្រុម​ត្រូវ​គេ​រំពឹង​ខ្ពស់​ថា​បាន​លើក​ពាន៕

អត្ថបទ៖ មុន្នីរម្យ