១​គ្រាប់​យប់​មិញ​ Ronaldo ជាប់​កំណត់ត្រា​កម្រ​មាន​មួយ​នៅ Champions League

  • 2017-12-07 02:27:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បាន​យក​ឈ្នះ​ Borussia Dortmund ៣​ទល់​នឹង​២​ នៅ​ថ្ងៃ​ចុង​ក្រោយ​ការ​ប្រកួត​ UEFA Champions League ក្នុង​ពូល​H ដើម្បី​ដឹកដៃ​គ្នា​ជាមួយ​ Tottenham Hotspur ឡើង​ទៅ​វគ្គ​១៦​ក្រុម។

៣​គ្រាប់​របស់​ក្រុម​លោក​ Zinedine Zidane​ ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ​៣​រូប​ផ្សេង​គ្នា​គឺ Mayoral នាទី​ ទី​៨, Ronaldo នាទី​១២​ និង​ Vázquez នាទី​៨១​។​ ដោយ​ឡែក​២​គ្រាប់​របស់​ Dortmund ធ្វើ​បាន​ដោយ​ Aubameyang ទាំង​អស់​នៅ នាទី​៤៣ និង​៤៨។

កត់​សម្គាល់​ ១​គ្រាប់​របស់​ Cristiano Ronaldo យប់​មិញ​ធ្វើ​ឲ្យ​រូប​គេ​ជាប់​កំណត់ត្រា​កម្រ​មាន​មួយ​នៅ Champions League ពោល​គឺ តារា​ឆ្នើម​​សញ្ជាតិ​ព័រទុយហ្គាល់​បាន​ក្លាយ​ជា​កីឡាករ​ដំបូង​ដែល​អាច​ស៊ុត​រាល់​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូល​ទាំង​៦​ប្រកួត។

កីឡាករ​វ័យ​៣២​ឆ្នាំ​រក​បាន​៩​គ្រាប់​នៅ Champions League រដូវ​កាល​នេះ​ និង​សរុប​ទាំង​អស់​១១៤​គ្រាប់​ នាំ មុខ​ Messi ដែល​មាន​៩៧ ចំនួន​១៧​គ្រាប់៕

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ៉ុត