២​ក្រុម​តំណាង​កម្ពុជា ​នឹង​បន្ដ​ប្រកួត​ពាន​រង្វាន់​នៅ​ចិន​រសៀល​នេះ

  • 2017-12-07 02:42:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​រសៀល​នេះ ​ក្រុម​សូលទីឡូ​អង្គរ ​និង​ក្រសួង​ការពារ​ជាតិ ​នឹង​ត្រូវ​ប្រកួត​បន្ដ​ទៀត​ក្នុង​ពាន​រង្វាន់ Yunan ASEAN International Open Tournament 2017 ។

សូលទីឡូ​អង្គរ ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ Yunnan Lijiang ​វេលា​ម៉ោង​១​រសៀល ម៉ោង​នៅ​កម្ពុជា ​ស្រប​ពេល​ដែល​ក្រុម​ក្រសួង​ការពារ​ជាតិ​វិញ នឹង​ត្រូវ​ប៉ះ​ក្រុម​ Ha Noi FC ​របស់​វៀតណាម​វេលា​ម៉ោង​៣​រសៀល។ នេះ​ជា​ប្រកួត​ទី​២​របស់​ក្រុម​តំណាង​កម្ពុជា​ទាំង​ពីរ​ ​ដោយ​កាល​ពី​ប្រកួត​ទី​១​កន្លង​ទៅ ​ក្រុម​​តាំង​ពីរ​នេះ​ទទួល​បាន​លទ្ធផល​ស្មើ​ទាំង​ពីរ​តែ​ម្ដង។ ដោយ​ក្រុម​សូលទីឡូ​អង្គរ ​ស្មើ​ជាមួយ​ Air Force ​០-០ ​និង​ក្រសួង​ការពារ​ជាតិ​ស្មើ UitM ​១-១។

ក្រុម​សូលទីឡូ​អង្គរ អស់​ការ​ប្រកួត​លីគ​នៅ​កម្ពុជា​ហើយ ​ប៉ុន្តែ​សម្រាប់​ក្រសួង​ការពារ​ជាតិ​វិញ ​ពួកគេ​នៅ​សល់​ការ​ប្រកួត​ Play-Off ​លីគ​កំពូល​កម្ពុជា​បន្ដ​ទៀត ​ដោយ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ណាហ្គាវើល។ យ៉ាងណាមិញ ​ដោយសារ​តែ​ជាប់​ភារកិច្ច​ទៅ​លេង​ពាន​នៅ​ចិន​នេះ ​ក្រុម​របស់​លោក ទេព ឡុងរចនា ​អាច​នឹង​សុំ​សហព័ន្ធ​ដើម្បី​អនុគ្រោះ​លើក​ពេល​នៃ​ការ​ប្រកួត​នោះ៕

អត្ថបទ៖ មុន្នីរម្យ