បុរស​វ័យក្មេង​ដែល​ទំពែក ឬ​សក់ស្កូវ​អាច​កើន​ហានិភ័យ​ឈឺបេះដូង​ខ្ពស់​

  • 2017-12-07 03:14:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការស្រាវជ្រាវ​រប​ស់​អ្នកវិទ្យាសាស្ត្រ​ឥណ្ឌា​បានឱ្យដឹងថា បុរស​ដែលមាន​សក់ស្កូវ​ឬ​ទំពែក នៅ អាយុ​២០​ឬ​៣០ នឹង​ប្រឈម​ហានិភ័យ​ឈឺបេះដូង​ខ្ពស់ ។​

​​អ្នកវិទ្យាសាស្ត្រ ឱ្យដឹងថា អ្នក​ជ្រុះ​សក់​ឬ​សក់ ស្កូវ​មុន អាយុ​៤០ ​ក៏​ជួប​បញ្ហា​អំពី​បេះដូង​ច្រើនជាង ប្រាំ​ដង​។ ទំពែក​ជា​កត្តា ហានិភ័យ​មួយ និង​ថែម​ទាំង​ខ្លាំង​ជាង​ជំងឺ​ធាត់ ធ្វើ​ឱ្យ​កើន​ហានិភ័យ​ជំងឺ​បេះដូង​ឆាប់ បួន​ដង​លើស​ពី​ធម្មតា។​

​ជំនាញការ​ជឿ​ថា ទំពែក និង​សក់ស្កូវ ជា​សញ្ញា​ប្រាប់ថា សរីរាង្គ កំពុង​ចាស់​ទៅ​យ៉ាង​លឿន ហើយ​អាយុ ជីវសាស្ត្រ​នឹង​បង្កើនល្បឿន​លឿន​ជាង អាយុ​ពិត ។ រឿងនេះ កើតឡើង​ពេល ADN ចាប់​ផ្ដើម​ដុន​ដាប​ទៅ ​ធ្វើ​ឱ្យ​ខូច​កោសិកា​របស់​សរីរាង្គ ។ ដំណើរការ​មួយ​ដូច្នេះ នាំ​ឱ្យ​គ្រោះថ្នាក់​បេះដូង​ហើយក៏​ធ្វើ​ឱ្យ​ខូច​គល់​សក់ ​ដែល​ស្តែងចេញ​ដោយ​សក់ស្កូវ​ឬ​ទំពែក។​

​​ប្រធាន​ក្រុម​ស្រាវជ្រាវ បណ្ឌិត​សា​ស៊ីន​ប៉ា​ទីល​(Sachin Patil) បាន ថ្លែងថា៖ “អត្រា​កើត​ជំងឺ​សរសៃ​ឈាម នៅ​បុរស​វ័យក្មេង​កំពុង​កើន​ឡើង។ ជ្រុះ សក់ និង​ទំពែក ពាក់ព័ន្ធ​ជាមួយ​អាយុ សរសៃឈាម​”៕

ចុចអានអត្ថបទ៖

ប្រភព៖ rasmeinews