ជីវិត​ម៉ារីម៉ា​កាន់​តែ​ស្រស់​បំព្រង​ជាង​មុន​ ១០​ដង​ ក្រោយ​រៀបការ​មានកូន

  • 2017-12-07 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាច​និយាយ​បាន​ថា​ កំពូល​តារា​សម្ដែង​មហា​សម្រស់​ Marian Rivera (ម៉ារីម៉ា) ជា​នារី​ម្នាក់​ដ៏​សំណាង​ដែល​បាន​ស្វាមី​ចេះ​យល់​ចិត្ត​ ហើយ​ក្រោយ​មានកូន​ នាង​ក៏​បាន​ក្លាយ​ជា​ម្ដាយ​ដ៏​រីករាយ​ម្នាក់​។ សំខាន់​អ្វី​ដែល​កាន់​តែ​ពិសេស​ទោះ​មានកូន​ហើយ​ក្ដី​ តែ​សម្រស់​របស់​នាង​ នៅ​តែ​ស្អាត។

បើ​ទោះ​ពេល​នេះ​ នាង​មាន​វ័យ​ ៣៣​ឆ្នាំ​ក៏​ពិត​មែន​ ប៉ុន្តែ​រូប​សម្រស់​របស់​នាង​​មិនចាញ់​ក្រមុំ​ទេ។ ដោយសារ​សម្រស់​មិនព្រម​ចាស់​នេះ​ហើយ​ បាន​បង្កើត​ជា​ចម្ងល់​ដល់​ អ្នក​គាំទ្រ​ជា​ច្រើន​ចោទ​សួរ​ថា​ តើ​នាង​មាន​រូបមន្ត​ពិសេស​ប្រចាំ​ខ្លួន​អ្វី​ទៅ​ ក្នុង​ការ​ថែ​សម្ផស្ស?

ម៉ារីម៉ា​ ក៏​បាន​ឆ្លើយ​ថា៖ "ខ្ញុំ​តែង​មាន​អារម្មណ៍​សប្បាយ​រីករាយ​ ពេល​ខ្ញុំ​រៀប​ហើយ​ ហើយ​ជីវិត​កាន់​តែ​មាន​ន័យ​ថែម​មួយ​កម្រិត​ ពេល​ដែល​មាន​កូន។ ប៉ុន្តែ​ជាមួយ​គ្នា​នោះ​ បើ​ទោះ​អ្នក​រៀបការ និង​ក្លាយ​ជា​ម្ដាយ​របស់​គេ​ក្ដី​ ប៉ុន្តែ​ក៏​មិន​ត្រូវ​ព្រងើយ​កន្តើយ​ក្នុង​ការ​ថែ​រក្សា​ខ្លួន​ដែរ ហើយ​ក៏​មិន​ត្រូវ​ខ្លាច​រៀបការ​ មាន​កូន​ដែរ។ អ្នក​អាច​មើល​ខ្ញុំ​ជា​ឧទាហរណ៍​បាន។ ខ្ញុំ​ត្រូវ​តែ​រឹង​មាំ ដើម្បី​ប្ដី​ និង​កូន​របស់​ខ្ញុំ ទោះ​បី​ខ្ញុំ​មមាញឹក​នឹង​ការងារ ជាពិសេស​ខ្ញុំ​តែង​ឆ្លៀត​ពេល​សម្រាប់​ពួកគេជានិច្ច។ ខ្ញុំ​តែង​តែ​ថែ​សុខភាព​ ហើយ​បើ​ហត់​ខ្លាំង​ខ្ញុំ​មិន​ទទួល​ការងារ​អ្វី​ទាំង​អស់"។ បើ​តាម​អ្វី​ដែល​នាង​បាន​បកស្រាយ​ បាន​បង្ហាញ​ច្បាស់​ណាស់​ថា​ ការ​ធ្វើ​ចិត្ត​ឲ្យ​រីករាយ​ គឺ​ជា​រឿង​ដ៏​សំខាន់​ក្នុង​ការ​ថែ​រក្សា​សម្រស់​ ទោះ​បី​មនុស្ស​ម្នាក់ៗ​មាន​រឿង​ពិបាក​ចិត្ត​ តែ​ក៏​មិន​ត្រូវ​ទោរទន់​ មាន​តែ​ស៊ូ​ និង​ធ្វើ​ចិត្ត​ឲ្យ​សប្បាយ។

គ្រួសារ​តូច​នេះ​ ជា​គ្រួសារ​តែ​មាន​ក្ដី​សុខ​ និង​តែង​ទទួល​បាន​ការ​សរសើរ​ពី​មហាជន​គ្រប់​មជ្ឈដ្ឋាន​ទាំង​អស់។ ដោយឡែក​ ពេល​នេះ​ កូន​ស្រី​តូច​របស់​ ម៉ារីម៉ា​ និង​ស្វាមី​មាន​អាយុ​ ២​ខួប​ហើយ រីឯ​គម្រោង​យក​កូន​ទៀត​ ពួកគេ​ទុក​មួយ​ឡែក​សិន​ លុះ​ការងារ​ថត​រឿង​ថ្មី​របស់​ ម៉ារីម៉ា​ចប់​សិន​ ទើប​ពួកគេ​គិត​គូរ​រឿង​នេះ៕

ប្រភព៖ Team Dantes   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម