ហ្វឺស ហ្វាយ​នែន ​ចុះ​ MOU ជាមួយ Camlife ផ្តល់​​សុវត្ថិភាព​ហិរញ្ញវត្ថុកាន់​ច្រើន

  • 2017-12-07 06:37:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រឹះស្ថានមីក្រូ​ហិ​រញ្ញ​វត្ថុ ហ្វឺស ហ្វាយ​នែន និង ក្រុមហ៊ុន​ធានា​រ៉ាប់រ​ង​អាយុជីវិត Camlife បាន​ចុះ​អនុសារណៈ​យោគយល់ ក្នុង​គោល​បំណង​ផ្តល់នូ​វ​សុវត្ថិភាព​ហិ​រញ្ញ​វត្ថុ ដល់​គ្រប់​អតិ​ថិ​ជន​របស់ខ្លួន​។

អត្ថប្រយោជន៍​ដែល​អតិ​ថិ​ជន ហ្វឺស ហ្វាយ​នែន នឹង​ទទួល​បាន​ពី​កិច្ច​សហ​ប្រត្តិបត្តិការ​នេះ គឺ​ការ​ទទួល​បាន​តម្លៃ​ពិសេស​ពី ក្រុមហ៊ុន Camlife សម្រាប់​ការ​ប្រើប្រាស់​សេវា​ធានា​រ៉ាប់​រង​លើ​អាយុជីវិត ដែល​ការធានា​នោះ​នឹង​ទទួល​ខុស​ត្រូវ​លើ​កម្ចី​ដែល​មិនទាន់​បាន​សង​បញ្ចប់ នៅ​ពេល​ដែល​អតិ​ថិ​ជន​ជួប​ហា​និ​ភ័​យ​ដល់​អាយុជីវិត ឬ​ពិការភាព​ដោយ​ចៃដន្យ​ណាមួយ​។

លោកស្រី ជុន សុថា​នី អគ្គនាយិកា គ្រឹះស្ថានមីក្រូ​ហិ​រញ្ញ​វត្ថុ ហ្វឺស ហ្វាយ​នែន បាន​មាន​ប្រសាសន៍ថា ៖“​អតិ​ថិ​ជន​យើង​ភាគច្រើន​ជា​ប្រជា​ជន​កម្ពុជា​ដែល​មាន​ចំ​ណូ​ល​ទាប និង​ម​ធ្យ​ម ហើយ កម្ចី​ដែល​យើង​ផ្តល់​ឲ្យ​ពួកគេ​មាន​រយៈពេល​វែង​រហូតដល់ ២០​ឆ្នាំ អា​ស្រ័យ​ហេតុនេះ​ហើយ ដើម្បី​ឲ្យ​ផែនការ​នៃ​ដំណើរ​ដ៏​វែងឆ្ងាយ​មួយ​នេះ​ប្រព្រឹត្ត​ទៅ​បាន​ជោគ​ជ័​យ បាន​ព្យាយាម​ជួយ​ស្វែង​រក​នូវ​ដំណោះស្រាយ និង ការ​ការពារ​ដែល​ប្រសើរ​សម្រាប់​អតិ​ថិ​ជន​គ្រប់រូប ដើម្បី​ធានា​ឲ្យ​បាន​ថា ពួកគេ​នឹង​រក្សា​បាន​នូ​វ​សុវត្ថិភាព​ហិរញ្ញវត្ថុ​ក្នុង​ការ​ទទួល​បាន​ផ្ទះ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដែល​អាច​នឹង​ផ្តល់​សុភមង្គល សេចក្តីសុខ និង​ស្ថិរភាព​ក្នុង​ក្រុម​គ្រួសារ​ពួកគាត់​។ អត្ថប្រយោជន៍​នេះ​នឹង​ផ្តល់​ជូន​ដល់​អតិ​ថិ​ជន​ចាប់​ពីថ្ងៃ​ចុះ​ហត្ថលេខា​នេះ​តទៅ ។"

គ្រឹះស្ថានមីក្រូ​ហិ​រញ្ញ​វត្ថុ ហ្វឺស ហ្វាយ​នែន ភីអិលស៊ី បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា នៅ​ឆ្នាំ​២០០៩ ហើយ​បាន​ក្លាយ​ជា​គ្រឹះស្ថាន​មីក្រូ​ហិ​រញ្ញ​វត្ថុ​ឯកទេស ក្នុង​ការ​ផ្តល់​ឥណទាន​​ខ្នាត​តូច​សម្រាប់​ទិញ​ផ្ទះ ទិញ​ដី​លំ​នៅ​ដ្ឋា​ន ជួសជុល និង​សាងសង់​ផ្ទះ ទៅដល់​គ្រួសារ​ដែល​មាន​ចំណូល​ទាប និង​មធ្យម​មុន​គេ​ក្នុង​ប្រទេស​កម្ពុជា​។

“ Camlife គឺជា​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​អាយុជីវិត ដំបូង​បំ​ផុត​ដែល​បាន​បើក​ដំ​ណើ​រការ​ក្នុង ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាន​ចក្ខុ​វិស័យ ផ្តល់​នូ​វ​ការធានា​ដល់​ប្រជា​ជន​កម្ពុជា​រស់នៅ ប្រកបដោយ​សុវត្ថិភាព​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ប្រសើរ​តាម​រយៈ​ការ​ជ្រើសរើស​ត​ម្រូ​វ​ការ​ដ៏​សមស្រប​មួយ ដើម្បី​បំពេញ​គុណ​តម្លៃ​ជីវិត​របស់​ពួកគេ៕

ដោយ៖ ថា ម៉ាលីដា