មុន​ វឌ្ឍនាកា​ មក​​ដល់​កម្ពុជា​រសៀល​នេះ មើល​វីដេអូ​លា​អ្នក​គាំទ្រ​មុន​ទៅ​ជប៉ុន

  • 2017-12-07 04:23:48
  • ចំនួនមតិ

ចន្លោះមិនឃើញ

កូន​លោក​អភិបាល​ខេត្ត​កំពត​គឺ​កីឡាករ​ ចាន់ វឌ្ឍនាកា ​នឹង​មក​ដល់​កម្ពុជា​​ទឹក​ដី​កំណើត​របស់​ខ្លួន​វេលា​ម៉ោង​៣:៤០​នាទី​រសៀល​ថ្ងៃព្រហស្បតិ៍​នេះ​ហើយ​ បន្ទាប់​ពី​​ផុត​​កុង​ត្រា​ខ្ចី​ជើង​១​​រដូវ​កាល​ជា​មួយ​ក្លឹបFujieda MyFC​របស់​ជប៉ុន។

ចាន់ វឌ្ឍនាកា

មុន​ធ្វើ​ដំណើរ​មក​ ចាន់ វឌ្ឍនាកា​បាន​និយាយ​ថា លា​ហើយ​ប្រទេស​ជប៉ុន ជួប​គ្នា​ឆាប់​ប្រទេស​កម្ពុជា​ជា​ទី​ស្រលាញ់​របស់​ខ្ញុំ​ និង​អរគុណ​បង​ប្រុស​ ស៊្រុន សីហា​នៅ​ដែល​ហត់​នឿយ​ជា​មួយ​គ្នា​ជា​ច្រើន​ថ្ងៃ»។

មុន​ពេល​ចេញ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​កាល​ពី​ខែ​មករា ដើម​ឆ្នាំ​២០១៧​កន្លង​ទៅ ចាន់ វឌ្ឍនាកា បាន​លា​អ្នក​គាំទ្រ​នៅ​ពហុកីឡដ្ឋាន​ជាតិ​ដែល​ពេល​នោះ​រូប​គេ​ស្ទើរ​និយាយ​មិន​ចេញ​ដែល​ពោរ​ពេញ​ដោយ​ទឹក​ភ្នែក​ និង​អួល​ដើម។ រូប​គេ​ធ្លាប់​និយាយ​ថា ៖«“បែក​​ថ្ងៃ​​​នេះ​ មិន​​ប្រាកដ​​ថា​​មិន​​វិល​​វិញ​... ខ្ញុំ​យំ​ ​​ព្រោះ​តែ​​អ្នក​​ទាំង​​អស់​​គ្នា»។

មើល​វីដេអូ​ពេល​លា​អ្នក​គាំទ្រ​នៅ​អូឡាំពិក

ការ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ ចាន់ វឌ្ឍនាកា​ ត្រូវ​មាន​ភារកិច្ច​ជួយ​ក្រុម​បឹង​កេង​ក្នុង​ពាន​រង្វាន់​ Toyota Mekong Club​ Championship នា​ថ្ងៃ​ទី​១៣​ ខែ​ធ្នូ​ខាង​មុខ​នេះ​ដែល​ជា​ការ​ប្រកួត​ជើង​ទី​ពីរ​ជា​មួយ​ក្រុម​មក​ពី​វៀតណាម​​នៅ​ទឹក​ដី​កម្ពុជា​ ប៉ុន្តែ​អវត្តមាន​ជើង​ទី​១​នា​ថ្ងៃ​ទី​៩​ ខែ​ធ្នូ​នេះ​នៅ​ទឹក​ដី​វៀតណាម។

ចាន់ វឌ្ឍនាកា បាន​ទៅ​ចូល​រួម​ជា​មួយ​ក្លឹប  Fujieda MyFC កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៧ ​​ក្នុង​កិច្ច​សន្យា​ខ្ចី​ជើង​១ រដូវ​កាល។ រហូត​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ច្បាស់​ថា កីឡាករ​កម្ពុជា​រូប​នេះ​នឹង​បន្ត​អាជីព​នៅ​ទឹក​ដី​កម្ពុជា​ ឬ​ចេញ​ទៅ​ក្រៅ​ប្រទេស​ទៀត​ឡើយ៕

ចាន់ វឌ្ឍនាកា នៅ​ប្រលានយន្ត​ហោះមក​កម្ពុជា​វិញ (រូបថត៖ ចាន់ វឌ្ឍនាកា)

ព័ត៌មាន​ជា​ច្រើន អំពី ចាន់ វឌ្ឍនាកា

ចាន់ វឌ្ឍនាកា​ ទម្លាយ​ពី​កត្តា​​លំបាក​ខ្លាំង​នៅ​ជប៉ុន​

“បែក​ថ្ងៃ​​នេះ មិន​ប្រាកដ​ថា​មិន​វិល​វិញ... ខ្ញុំ​យំ ​ព្រោះ​តែ​អ្នក​ទាំង​អស់​គ្នា” ចាន់ វឌ្ឍនាកា


អត្ថបទ៖ ជាន ចាន់រ៉ា