ពិសេស​មែន​! អ្នក​កំដរ​ការ​​ រិទ្ធ អូមេហ្គា ប្រមូល​ផ្ដុំ​សុទ្ធ​តែ​តារា​សម្ដែង​ក្មេងៗ​ស្អាតៗ​

  • 2017-12-07 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មង្គលការ​របស់​អ្នក​ដឹក​នាំ​សម្ដែង ឃុន ធារិទ្ធ ហៅ Rith Omega បាន​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​ហើយ​កាលពី​ល្ងាច​មិញ​នេះ ដោយ​មាន​ការ​ចូល​រួម​ពី​សាច់ញាតិ​ ចាស់​ទុំ​ទាំង​សង​ខាង និង​មិត្ត​រួម​អាជីព​ជា​ច្រើន​ចូល​រួម នៅ​គេហដ្ឋាន​ខាង​ស្រី​ក្នុង​ខេត្ត​បាត់​ដំបង។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​​ពិធី​​ពរជ័យ​សិរី​បវរ​របស់​​គូស្នេហ៍​អ្នក​ដឹក​នាំ​ខាង​លើ ប្រមូល​ផ្ដុំ​សុទ្ធ​តែ​តារា​សម្ដែង​វ័យ​ក្មេង ស្អាតៗ​ មក​ធ្វើ​អ្នក​កំដរ​ដូច​ជា វីជេ អេន​ប៊ី តារា​សម្ដែង ផាប់ឃីស តារា​ច្រៀង ប៉ែន សារ៉ាវ កញ្ញា សិទ្ធី នីកា តួ​សម្ដែង​ស្រី Jessica និង​ស្រី​ស្អាត លី វ៉ួចលាង។

នារី​ស្រស់​ស្អាត​ដែល​លោក​ រិទ្ធ អូមេហ្គា ​ដឹក​ដៃ​ចូល​រោង​​ជ័យ​នា​ព្រឹក​នេះ​មាន​ឈ្មោះ​ថា​  វ៉ាន់​ សិលា ​ជា​កូន​អ្នក​ខេត្ត​បាត់​ដំបង​ មាន​មុខ​របរ​ជា​អ្នក​នាំ​​ចូល​គ្រឿង​កំប៉ុង​​ពី​ប្រទេស​ថៃ​ មក​​ចែក​ចាយ​បន្ត​ក្នុង​​ខេត្ត​​ដ៏​ចំណាស់​១​នេះ។ អ្នក​ទាំង​២​បាន​សម្រេច​ចិត្ត​បញ្ចប់​ភាព​នៅ​លីវ ក្នុង​ថ្ងៃ​ទី​៧ ខែ​ធ្នូ​ ឆ្នាំ​២០១៧​នេះ​បន្ទាប់​ពី​សិក្សា​ចិត្ត​គ្នា​បាន​រយៈ​ពេល​ប្រមាណ​ជាង១​ឆ្នាំ៕

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម