Samsung សម្ពោធ Showroom ទី១០ លើ​ផ្លូវ​ម៉ៅសេទុង

  • 2017-12-07 08:00:20
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្រុមហ៊ុន​សាខា​ថៃ Samsung អេឡិចត្រូនិក​ប្រចាំ​កម្ពុជា បាន​សម្ពោធ​ហាង​ទំនើប​ថ្មី​មួយ​ទៀត​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង កាល​ពី​ម្សិល​មិញ​នេះ ដោយ​មាន​វត្តមាន​ឯកឧត្ដម ហ៊ុន ម៉ាណែត។

អ្នក​ស្រី​ ឆាយ នីកា ម្ចាស់​អាជីវកម្ម KM Center បាន​និយាយ​ថា សាខា​ម៉ៅសេទុង​នេះ មាន​លក់​ទាំង​ទូរសព្ទ​ដៃ និង​ឧបករណ៍​អេឡិចត្រូនិក​ផ្សេង​ទៀត​ ដូចជា ទូទឹកកក ទូរទស្សន៍ ម៉ាស៊ីន​ត្រជាក់ និង​ម៉ាស៊ីន​បោក​គក់​ ជាដើម។

អ្នក​ស្រី​ឆាយ នីកា

លោក Seungho Choi អគ្គនាយក​គ្រប់គ្រង​ថៃ Samsung អេឡិចត្រូនិក​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា៖ "នេះ​ជា​ហាង​ទំនើប Samsung ទី៦ នៅ​ភ្នំពេញ និង​ទី១០ នៅ​ទូទាំង​ប្រទេស ដែល​ដាក់​លក់​ផលិតផល​ជាមួយ​ការ​ធានា​ពី​ក្រុមហ៊ុន បន្ថែម​ពី​លើ​ការ​លក់​រាយ​របស់​អាជីវករ​រាប់ពាន់"។

លោកថា ការ​សម្ពោធ​សាខា​នេះ បង្ហាញ​ពី​ការ​កើន​ឡើង​សេដ្ឋកិច្ច​របស់​កម្ពុជា ហើយ​ក្រុមហ៊ុន​តែងគិត​គូរ​ម៉ត់ចត់​ពី​ផល​ប្រយោជន៍​គ្រប់​ភាគី​ទាំងអស់ ទាំង​អ្នក​ប្រើប្រាស់ អ្នក​លក់​រាយ និង​រដ្ឋាភិបាល៕

លោក Seungho Choi

ដោយ៖ វិទូ