Lewandowski ជឿ​ថា​ Bayern អាច​លើក​ពាន​៣​រដូវ​កាល​នេះ​រាប់​ទាំង UCL

  • 2017-12-07 07:27:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Robert Lewandowski គិត​ថា​ Bayern Munich អាច​ឈ្នះ​ពាន​៣​នៅ​រដូវ​កាល​នេះ​ មាន​ដូច​ជា Bundesliga, DFB-Pokal និង​ UEFA Champions League។

Lewandowski

ក្រុម​យក្ស​របស់​អាល្លឺម៉ង់​ធ្លាប់​ឈ្នះ​ពាន​៣​ក្នុង​មួយ​រដូវ​កាល​ (Treble) លើក​ចុង​ក្រោយ​បំផុត​ក្នុង​ឆ្នាំ​ ២០១៣ ក្រោម​ការ​ដឹកនាំ​របស់​​ Jupp Heynckes ហើយ​ពេល​នេះ​ លោក​ Heynckes បាន​មក​ដឹកនាំ​ក្លឹប​សារ​ជា​ថ្មី​ជំនួស​ Carlos Ancelotti ធ្វើ​ឲ្យ​ Lewandowski មាន​ជំនឿ​ចិត្ត​ថា​វា​នឹង​អាច​កើត​ឡើង​ម្ដង​ទៀត​។

"ពួក​យើង​ពិត​ជា​អាច​ឈ្នះ Bundesliga, DFB Cup និង​ Champions League។ មែនទែន​ទៅ​លើក​ចុង​ក្រោយ​ដែល​ពួក​យើង​ឈ្នះ​ពាន​៣​ទើប​តែ​កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៣​ប៉ុណ្ណោះ ដូច្នេះ​វា​មិន​យូរ​ណាស់​ណា​ទេ។ ខ្ញុំ​ជឿជាក់​ថា​ Heynckes នឹង​ជួយ​ក្លឹប​សម្រេច​ជោគជ័យ​នេះ​ម្ដង​ទៀត"។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប៉ូឡូញ​និយាយ​ដូច្នេះ​៕

ប្រភព៖ Bundesliga   ប្រែសម្រួល៖ វីរ៉ុត