១៥​ឆ្នាំ​សុបិន​ក្លាយ​ជា​ការ​ពិត​! អ្នក​គាំទ្រ​​កម្ពុជា​ទៅ​មើល​​ Liverpool ផ្ទាល់​ ចំ​ប្រកួត​ឈ្នះ​៧-០

  • 2017-12-07 08:17:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហង្ស​ក្រហម​ Liverpool បាន​យក​ឈ្នះ​ Spartak Moskva ៧​ទល់​នឹង​០​នៅ​ការ​ប្រកួត​ Champions League ថ្ងៃ​ចុងក្រោយ​វគ្គ​សន្សំ​ពិន្ទុ​ពូល​ E​ ដើម្បី​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។​

ក្រុម​ជើង​ឯក​ទ្វីប​អឺរ៉ុប​៥​សម័យ​កាល​បាន​បំបាក់​គូ​ប្រជែង​មក​ពី​រុស្ស៊ី​ចំពោះ​មុខ​អ្នក​គាំទ្រ​ប្រមាណ​៤៨៧៧៩​នាក់​ក្នុង​នោះ​មាន​អ្នក​គាំទ្រ​ម្នាក់​មក​ពី​ប្រទេស​កម្ពុជា​ដែរ​ គឺ​លោក​​ ផល្លារិទ្ធិ ជា​និស្សិត​អាហារូបករណ៍​ Cheveninig នៅ​ចក្រភព​អង់គ្លេស​។

យុវជន​វ័យ​២៤​ឆ្នាំ​ ជា​អ្នក​គាំទ្រ​ផ្កាប់​មុខ​របស់​ Liverpool តាំងពីឆ្នាំ២០០២ និង​ជា​ Admin ម្នាក់​របស់​ក្លឹប​អ្នក​គាំទ្រ​លីវើភូល​នៅកម្ពុជា។ ទោះ​​កំពុង​សិក្សា​នៅ​ប្រទេស​អង់គ្លេស​ក៏​ពិត​មែន​តែ​ រិទ្ធិ​ បាន​ប្រាប់​ Sabay ថា​ការ​ទៅ​កាន់​ទីក្រុង​ Liverpool គឺ​​ចាយវាយ​ត្បិតត្បៀត​បំផុត​ដោយ​ត្រូវ​ជិះ​រថភ្លើង​ចំណាយ​អស់​៥០​ផោន​ និង​ស្នាក់​នៅ​ផ្ទះ​មិត្ត​ភក្ដិ​នៅ​ទីនោះ។ ចំពោះ​សំបុត្រ​ចូលមើលវិញ​ត្រូវកក់​មុន​ជា​ច្រើន​សប្ដាហ៍​ប៊ិះ​​តែ​នឹង​គ្មាន​​ផង​។ ​​

ក្រៅ​ពី​សម្រេច​ក្ដី​ស្រមៃ​ពី​កុមារភាព​ទៅ​ជាន់​ទឹកដី​ Anfield អតីត​និស្សិត​ IFL រូប​នេះ​ក៏​ធ្លាប់​យក​ទង់​ជាតិ​កម្ពុជា​ទៅ​កាន់​កីឡដ្ឋាន​ជាតិ​ Wembley ក្នុង​ការ​ប្រកួត​រវាង​ Spurs ទល់​ Liverpool ​​និង​ជម្រើស​ជាតិ​អង់គ្លេស​ទល់​ អាល្លឺម៉ង់​ផង​ដែរ៕ ​​

អត្ថបទ៖ វីរ៉ុត