Samsung ចែក​មួក​សុវត្ថិភាព​ជាង ១ ០០០ ដល់​សិស្ស​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ

  • 2017-12-07 10:55:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា Samsung បាន​រៀបចំ​ពិធី​ចែក​មួក​សុវត្ថិភាព ក្រោម​គោល​គំនិត "អនាគត​សិស្ស​ឆ្នើម ផ្ដើម​ពី​សុវត្ថិភាព​លើ​ដង​ផ្លូវ" កាល​ពី​ព្រឹក​មិញ នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ដោយ​មាន​វត្តមាន​ឯកឧត្ដម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ជួយ​ធ្វើ​ឲ្យ​អ្នក​បើកបរ​នៅ​កម្ពុជា​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ធ្វើ​ដំណើរ។

ឯកឧត្ដម ប៊ូ ជុំសេរី មាន​ប្រសាសន៍​ថា៖ "ខ្ញុំ​សូម​អរគុណ​ដល់ Samungដែល​បាន​រៀបចំ​កម្មវិធី​នេះ​ឡើង ដើម្បី​ជំរុញ​ឲ្យ​យើង​ទាំង​អស់​គ្នា​យល់​ដឹង​ជា​សាធារណៈ​ពី​វិធាន​ការ ការពារ​អាយុ​ជីវិត​ប្រជាជន​កម្ពុជា និង​លើក​ស្ទួយ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ"។

ឯកឧត្ដម ប៊ូ ជុំសេរី

លោក Seungho Choi អគ្គនាយក​គ្រប់​គ្រង ថៃ Samsung អេឡិចត្រូនិក​សាខា​កម្ពុជា បាន​និយាយ​ថា៖ "សារ​របស់​ខ្ញុំ​ជូន​ទៅ​កាន់​សិស្ស​ទាំង​អស់​គ្នា​ថ្ងៃ​នេះ ប្អូនៗ​ត្រូវ​ពាក់​មួក​សុវត្ថិភាព​ជានិច្ច​នៅ​ពេល​ជិះ​កង់ ឬ​ម៉ូតូ ដើម្បី​ការពារ​ខ្លួន និង​មនុស្ស​ជុំវិញ​អ្នក​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​អាច​កើត​មាន​ឡើង​ជា​យថាហេតុ និង​កាត់​បន្ថយ​ការ​ព្រួយ​បារម្ភ​របស់​ក្រុម​គ្រួសារ"។

កញ្ញា ឱក សុគន្ធ​កញ្ញា អ្នក​តំណាង​ទូរសព្ទ​ដៃ Samsung បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា៖ "នាង​ខ្ញុំ​ធ្លាប់​ឃើញ​ឧប្បត្តិហេតុ និង​សោកនាដកម្ម​ផ្សេងៗ កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ ដូច្នេះ​នាង​ខ្ញុំ សូម​សំណូម​ពរ​ឲ្យ​បង​ប្អូន ពូ​មីង​ទាំង​អស់ ពាក់​មួក​សុវត្ថិភាព​ដើម្បី​ការពារ​ជីវិត​យើង​ទាំងអស់​គ្នា​ព្រោះ​អាយុ​ជីវិត​របស់​យើង​ម្នាក់ៗ​ពិត​ជា​សំខាន់​ជាង​អ្វី​ទាំងអស់"។

ក្រៅ​ពី​ទទួល​បាន​មួក​សុវត្ថិភាព​ជាង ១ ០០០ សិស្ស​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ក៏​ទទួល​ការ​បណ្ដុះ​បណ្ដាល​ពី​ប៉ូលិស​ចរាចរ​ក្រោម​ប្រធាន​បទ​ការ​ប្រើ​ប្រាស់​មួក​សុវត្ថិភាព​ផង​ដែរ៕

លោក Seungho Choi

ដោយ៖ វិទូ