១០០%​ វឌ្ឍនាកា នឹង​លេង​នៅ​ក្លឹប​បរទេស​រដូវ​កាល​ក្រោយ​

  • 2017-12-07 09:47:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាន់ វឌ្ឍនាកា នឹង​បន្ត​លេង​នៅ​ក្លឹប​បរទេស​នៅ​រដូវ​កាល​ថ្មី​ ក្រោយ​ចប់​លក្ខខណ្ឌ​ខ្ចី​ជើង​ជាមួយ​ក្លឹប​ក្រប​ខ័ណ្ឌ​ទី​៣​របស់​ជប៉ុន Fujieda MYFC។

ខ្សែ​ប្រយុទ្ធ​ឆ្នើម​ក្រុម​គោព្រៃ​ដែល​វិល​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​នេះ​បាន​ឲ្យ​ដឹង​ថា​ខ្លួន​បាន​ព្រមព្រៀង​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​រួចរាល់​អស់​ហើយ​ជា​មួយ​ក្លឹប​បរទេស​នោះ​ តែ​សុំ​លាក់​ឈ្មោះ​សិន។ វឌ្ឍនាកា​ឲ្យ​ដឹង​ទៀត​ថា​ ក្លឹប​ថ្មី​របស់​ខ្លួន​មាន​លក្ខខណ្ឌ​ប្រសើរ​ជាង​ក្លឹប​ចាស់​ ហើយ​រូប​គេ​សង្ឃឹម​ខ្ពស់​ក្នុង​ការ​បង្ហាញ​ខ្លួន​ក្នុង​ជម្រើស​១១​នាក់​ដំបូង៕

អត្ថបទ៖ វីរ៉ុត