ក្រុម​ចំនួន ៧ ដែល​មិន​ស្គាល់​រសជាតិ​ឈ្នះ​សូម្បី​តែ​មួយ​ប្រកួត ក្នុង UCL រដូវ​កាល​នេះ

  • 2017-12-07 13:13:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​វគ្គ​ប្រកួត​តាម​ពូល​ Champions League រដូវ​កាល​នេះ ត្រូវ​បាន​បញ្ចប់​ជា​ផ្លូវ​ការ​កាល​ពី​យប់​មិញ មាន​ក្លឹប​រហូត​ដល់​ទៅ​ចំនួន ៧​ ដែល​មិន​ស្គាល់​រសជាតិ​ឈ្នះ​សូម្បី​តែ​មួយ​ប្រកួត មាន​ដូច​ត​ទៅ៖

១. Benfica៖ ជើង​ឯក​លីគ​កំពូល​ព័រទុយហ្គាល់​មួយ​នេះ បាន​ចាញ់​ទាំង ៦​ប្រកួត​ក្នុង​ UCL ក្នុង​រដូវ​កាល​នេះ ស្ថិត​នៅ​បាត​តារាង​ក្នុង​ពូល A។

២. Qarabag FK៖ ក្លឹប​អាហ្សេបៃហ្សង់​មួយ​នេះ មិន​ស្គាល់​ទេ​រសជាតិ​ឈ្នះ​សូម្បី​មួយ​ប្រកួត ក្នុង​ក្របខ័ណ្ឌ Champions League រដូវ​កាល​នេះ ដោយ​ក្នុង​ចំណោម ៦​ប្រកួត លេង​ស្មើ ២ និង​ចាញ់ ៤​ដង ស្ថិត​នៅ​បាត​តារាង​ពូល C។

៣. Olympiacos៖ ដូច ២​ក្លឹប​ខាង​លើ​ដែរ ក្លឹប​ក្រិក Olympiacos ធ្វើ​មិន​បាន​ល្អ​ទេ​ក្នុង​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ក្នុង​រដូវ​កាល​នេះ ដោយ​ចាញ់​ដល់​ទៅ ៥​លើក និង​ស្មើ ១​លើក ស្ថិត​នៅ​បាត​តារាង​ពូល D។

៤. Maribor៖ ក្លឹប​ស្លូវើនៀ​មួយ​នេះ ហាក់​មាន​កំណត់​ត្រា​ល្អ​ជាង​ក្លឹប​បី​ខាង​លើ ដោយ​លេង​ស្មើ ៣ លើក និង​ចាញ់ ៣​លើក។

៥.Monaco៖ ជើង​ឯក​បារាំង​រដូវ​កាល​មុន​មួយ​នេះ បាន​បង្ហាញ​ទម្រង់​លេង​យ៉ាប់​យឺន​មែន​ទែន​ក្នុង UCL រដូវ​កាល​នេះ ដោយ​ចាញ់ ៤ ប្រកួត និង​ស្មើ ២​ប្រកួត។

៦.Borussia Dortmund៖ ក្លឹប​យក្ស​អាល្លឺម៉ង់​មួយ​នេះ​ធ្វើ​មិន​បាន​ល្អ​ទេ​ក្នុង Champions League ​រដូវ​កាល ដោយ​មិន​បាន​ស្គាល់​ជាតិ​ឈ្នះ​សូម្បី​មួយ​ប្រកួត ដោយ​ចាញ់ ៤ដង និង ស្មើ ២​ដង។

៧.APOEL Nicosia៖ ដូច​ Dortmund ដែរ ក្លឹប​ Cyprus ​មួយ​នេះ ចាញ់ ៤ ប្រកួត និង​ស្មើ​ ២​ប្រកួត​ក្នុង UCL រដូវ​កាល​នេះ៕

ប្រភព៖ UCL   ប្រែ​សម្រួល៖ ហ៊ីម រស្មី