Arsenal ធ្វើ​បាប​ក្រុម​បាត​តារាង​​ Borisov ថ្ងៃ​​ប្រកួត​បិទ​ពូល​ H

  • 2017-12-08 00:01:23
  • ចំនួនមតិ

ចន្លោះមិនឃើញ

Arsenal បាន​ធ្វើ​បាប​ក្រុម​បាត​តារាង​​ BATE Borisov ក្នុង​ការ​ប្រកួត UEFA Europa League ពូល​H ​ថ្ងៃ​បិទ​ឆាក​​ដោយ​បំបាក់​ក្នុង​លទ្ធផល​ ៦​ទល់​នឹង​០។

ការ​ប្រកួត​នៅ​ទឹកដី​ Emirate យប់​មិញ​ Debuchy បាន​រក​គ្រាប់​ទី​១​ឲ្យ​ម្ចាស់​ផ្ទះ​ក្រោយ​​ការ​ប្រកួត​ចាប់​ផ្ដើម​បាន​តែ​១១​នាទី​ប៉ុណ្ណោះ។ នាទី​៣៧ Walcott បាន​១​គ្រាប់​នឹង​គេ​ដែរ​ជា​ការ​​ស៊ុត​បាល់​សល់​ពី Welbeck។ រំលង​បាន​៦​នាទី​ Wilshere បាន​ទាត់​មួយ​ទំហឹង​ក្នុង​ប្រអប់​បង្គ្រប់​គ្រាប់​ទី​៣​ត្រឹម​វគ្គ​ទី​មួយ។

ចូល​មក​ដល់​វគ្គ​ទីពីរ​​ នាទី​៥១​ Polyakov បាន​ទាត់​ចូល​ទី​ខ្លួន​ឯង​ឲ្យ​ Arsenal ​បន្ទាប់​ពី​ព្យាយាម​រារាំង​បាល់​របស់​ Walcott ហើយ​នៅ​នាទី​៦៤ Giroud បាន​ប៉េណាល់ទី​មួយ​គ្រាប់​និង​ស៊ុត​បំប៉ោង​សំណាញ់​ស្រួលៗ​។​ គ្រាប់​ចុងក្រោយ​ធ្វើ​បាន​ដោយ​តារា​អេហ្ស៊ីប​ Elneny នៅ​នាទី​៧៤​៕


អត្ថបទ៖ វីរ៉ុត