ទីបំផុត​ Ronaldo ឈ្នះ​ Ballon d'Or លើក​ទី​៥​ស្មើ​កំណត់ត្រា​ Messi

  • 2017-12-08 00:21:13
  • ចំនួនមតិ

ចន្លោះមិនឃើញ

Cristiano Ronaldo ទី​បំផុត​បាន​ឈ្នះ​ពាន​​ Ballon D'or លើក​ទី​៥​តាម​ទាន់​កំណត់ត្រា​របស់​គូ​ប្រជែង​ដ៏​ធំ​គឺ Lionel Messi។

Ronaldo

ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Real Madrid និង​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បាន​លើក​ពាន​របស់​ខ្លួន​នៅ​លើ​ប៉ម​ទួរ​អេហ្វែល​ (Eiffel tower) ស្ថិត​នៅ​ចំ​កណ្ដាល​ទីក្រុង​ប៉ារីស​កាល​ពី​យប់​មិញ។ កីឡាករ​ Neymar និង​ Messi សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​ចំណោម​បេក្ខភាព​ឈ្នះ​ពាន​៣​នាក់​ចុង​ក្រោយ។ ​

ការ​បោះឆ្នោត​គឺ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​សារព័ត៌មាន​ចំនួន​១៧៣​នាក់​មក​ពី​ជុំវិញ​ពិភពលោក​។ នេះ​គឺ​ជា​ការ​ឈ្នះ​ពាន​ Ballon d'Or ២​ឆ្នាំ​ជាប់​គ្នា​ហើយ​របស់​ Ronaldo បន្ទាប់​ពី​២​រដូវ​កាល​ចុង​ក្រោយ​រូប​គេ​គឺ​ជា​កម្លាំង​សំខាន់​ជួយ​ Real Madrid ឈ្នះ​ពាន​ UEFA Champions League៕


ប្រភព៖ The Sun ប្រែសម្រួល៖ វីរ៉ុត